បទល្មើស​ជលផល​ដាក់​កាត់​ដៃ​ស្ទឹង​សិរី​សោភ័ណ​ មន្ត្រី​ជំនាញ​ថា អត់​ដឹង…!

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បទល្មើស​ជលផល​ដាក់​កាត់​ដៃ​ស្ទឹង​សិរី​សោភ័ណ ​មន្ត្រី​ជំនាញ​សន្យា​ចុះ​បង្ក្រាប​នៅ​រសៀល​ថ្ងៃ​ទី​១៨​ ធ្នូ​ ២០១៥​ ​ស្ថិត​ចំណុច​ដៃ​ស្ទឹង​ភូមិ​តា​ទុង​ សង្កាត់​ភ្នៀ​ត​ ក្រុង​សិរី​សោភ័ណ​។

ជាក់ស្តែង​នៅ​ពេល​អភិបាលរង​ខេត្ត​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ទឹកស្ទឹង​សិរី​សោភ័ណ​បានឃើញ​បទល្មើស​ជលផល​ដែល​ដាក់​កាត់​ដៃ​ស្ទឹង​ គឺជា​ស្បៃ​មុង​ខៀវ​ដែល​មាន​ប្រវែង​ជិត​២០​ម៉ែត្រ​ដែល​មាន​ជម្រៅ​ជាង​៥​ម៉ែត្រ​។

ប្រជាពលរដ្ឋ​ជិតខាង​បាន​ប្រាប់​ថា​ ស្បៃ​មុងពណ៌​ខៀវ​នេះ​ គឺ​ត្រូវ​បាន​អ្នក​ភូមិ​ក្បែរ​នោះ​ដាក់​នៅ​រដូវ​ទឹក​ស្រក​នេះ​ដោយ​បាំងដៃ​ស្ទឹង​ត្រី​ចុះចូល​ស្ទឹង​ហើយ​ដាក់​ដែល​ជា​បទល្មើស​នេសាទ​ខុសច្បាប់​ដ៏​ធំ​មួយ​។

ពាក់ព័ន្ធ​ឃើញ​សកម្មភាព​ដាក់​បទល្មើស​នេសាទ​កាត់​ដៃ​ស្ទឹង​នេះ​បាន​ទំនាក់ទំនង​ទៅ​នាយ​សង្កាត់​រដ្ឋបាល​ជលផល​សិរី​សោភ័ណ​បាន​ប្រាប់​ថា​ ​ពិតជា​មិន​បានដឹង​ ព្រោះ​នៅ​រដូវ​ទឹក​ស្រក​មាន​ជន​មួយ​ចំនួន​លួច​ដាក់​ត្រី​ចុះចូល​ស្ទឹង ឬ​អូរ​ប្រឡាយ​ និង​បឹង​។ តើ​មន្ត្រី​ជំនាញ​ជល​ផល​អត់​ដឹង​ខ្យល់​មែន​ឬ? ហេ! ហេ!

លោក​បញ្ជាក់​ថា​ ក្រោយ​ពេល​ទទួល​ព័​ត៌​មាន​ដឹង​ហើយ ​នឹង​ចុះ​ទៅ​នា​រសៀល​ថ្ងៃនេះ​ដើម្បី​បំផ្លាញ​ ហើយ​រកមុខ​អ្នក​ដែល​ហ៊ាន​ដាក់​បទល្មើស​នេសាទ​ដោយ​ខុសច្បាប់​៕​