វិធីសាស្ត្រ​ផឹក​ស្រា​កុំឲ្យឆាប់ស្រវឹង

ការ​សេពគ្រឿងស្រវឹង​មិនត្រឹមតែ​បង្កឲ្យមាន​គ្រោះថ្នាក់​ដល់សុខភាព​នោះទេ ប៉ុន្តែ​អ្នក​មិន​អាច​ជៀស​ផុត​ឡើយ​នៅពេល​ជួបជុំ​មិត្តភក្តិ ឬពេលចូលរួម​ក្នុង​កម្មវិធីផ្សេងៗ។ ជាពិសេស​ប្រសិន​បើ​អ្នក​បដិសេធមិនបាន សូម​ធ្វើអនុវត្តតាម​វិធីសាស្ត្រ​នេះដើម្បី​កុំឲ្យឆាប់ស្រវឹង។
 
វិធីសាស្ត្រ​ផឹក​ស្រា​កុំឲ្យឆាប់ស្រវឹង
១. កុំផឹកលឿនពេក 
ទោះបីជា​មិន​ភក្តិបង្ខំយ៉ាង​ណា​ក៏ដោយ អ្នក​មិន​ត្រូវ​លើកមួយកែវដាច់ញឹក​ញាប់ពេក​នោះទេ។ ការ​ផឹកលឿន​ពេក​ធ្វើឲ្យ​ថ្លើម​របស់​អ្នក​មិន​អាច​ទប់​ទល់​នឹង​ជាតិ​ពុល​របស់​ស្រា​បាន​ទាន់​ពេល ហើយ​ធ្វើឲ្យជាតិ​អាកុលជ្រាបចូលទៅក្នុងចរន្តឈាម​កាន់តែ​ច្រើន។
២. ពេលផឹក​កុំលាយ​ជាមួយស្រាផ្សេង
មាន​មនុស្សជា​ច្រើន​ចូលចិត្ត​ផឹក​ស្រាពីរប្រភេទក្នុងពេល​តែមួយ ឬចាក់បញ្ចូលគ្នា​តែ​ម្តង។ នេះគឺជា​កំហុសឆ្គងមួយដែល​បណ្តោល​ឲ្យ​រាងកាយ​ស្រូប​យក​ជាតិអាល់ច្រើន យ៉ាង​ឆាប់រហ័ស ធ្វើឲ្យអ្នកស្រវឹង​លឿន​ជាង​អ្នក​ដែល​ផឹក​តែ​ស្រា​មួយមុខ។
៣. ត្រូវមាន​ទម្លាប់​ផឹក​ទឹក
នៅពេល​ដែល​ជាតិ​ស្រាផ្ទុកនៅក្នុងរាងកាយ​ច្រើន​ អ្នក​នឹងត្រូវការបញ្ចេញនោមមកវិញ។ ដូច្នេះអ្នក​ត្រូវ​បរិភោគទឹក​បន្ថែម​នៅពេល​ផឹក​ស្រា ដើម្បី​ជៀសវាងការខ្វះជាតិទឹក។ បើ​មិនដូច្នេះទេរាងកាយ​របស់អ្នក​នឹង​ត្រូវ​ប៊ឺតជញ្ជក់ជាតិទឹកពីខួរក្បាល ដែលបណ្តោលឲ្យ​ឈឺក្បាល។
៤. បរិភោគអាហារទ្រាប់ក្រពះ
មុនពេលលេបជាតិអាកុលចូលទៅក្នុងពោះ អ្នកគួរតែបរិភោគអាហារ​ទ្រាប់ក្រពះជាមួយសិន ដើម្បីជៀសវាង​ការខូចខាត​ភ្នាស់របស់ក្រពះ។ អាហារដែលល្អ​បំផុត​សម្រាប់​អ្នក គឺក្រុម​អាហារ​ដែលមាន​កម្រិត​ជាតិខ្លាញ់ និងកាបូអ៊ីដ្រាតខ្ពស់ ដូចជា ប៊ឺ, ទឹកដោះគោ, ថ្លើម...
អាហារដែលមាន​ជាតិខ្លាញ់​អាចជួយកាត់បន្ថយ​ការស្រូប​យកជាតិអាល់កុល​ចូលទៅក្នុងរាងកាយ និងកាត់បន្ថយ​ភាព​មិន​ស្រួលរបស់ក្រពះ។ កាបូនអ៊ីដ្រាតអាចជួយកាត់បន្ថយ​ការបញ្ហា​ចង់ក្អួត, ធ្វើឲ្យស្មារតីរឹងមាំពេល​ដែលផឹក​ច្រើន។
លើសពីនេះទៅទៀត អ្នកក្រុម​ផ្លែឈើដែលមាន​វីតាមីន B រួមមាន​ ស្រសក់ស្រូវ, ខាត់ណាផ្កា, ការ៉ុត, បន្លែបៃតង...។
ដោយ៖ Senghong

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីសាស្ត្រ​ផឹក​ស្រា​កុំឲ្យឆាប់ស្រវឹង