នគរបាល​ស្រុក​កៀនស្វាយ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ រួមជាមួយ​ថ្នាំញៀន​ ១២​កញ្ចប់​

កណ្តាល៖ នគរបាលស្រុកកៀនស្វាយ ចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន  កាលពីវេលាម៉ោង ២១និង៤០នាទី ថ្ងៃទី១៩ ខែឆ្នូ ឆ្នាំ២០១៥ ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក ប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា អនុវត្តនូវបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និងលោកបានដឹកនាំ កម្លាំងចុះល្បាតក្នុងមូលដ្ឋាន មកដល់ត្រង់ចំណុច ភូមិស្លាបតាអោន ឃុំគគីរ ស្រាប់ជួបប្រទះជនសង្ស័យម្នាក់ កំពុងធ្វើសកម្មភាពចែកចាយ គ្រឿងញៀនជាក់ស្តែង ក៏ឃាត់ខ្លួនមកអធិការស្រុក។

លោកអធិការបន្តថា ជនសង្ស័យមាន ឈ្មោះ ឈុន ហុង ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរជាមន្ត្រីបរិស្ថានរស់នៅភូមិឃុំកើតហេតុខាងលើ។

លោកអធិការបន្តទៀតថា ខណៈកម្លាំងឃាត់ជនសង្ស៏យ បានដកហូតនូវម្សៅ ក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀ (ម៉ាទឹកកក) ចំនន១២កញ្ចប់តូចនិង០១កញ្ចប់ធំ រួមទាំងម៉ូតូសេ១២៥ មួយគ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FD-2014 ទូរស័ព្ទដៃ១គ្រឿង និងកាបូបលុយ១។

ជនសង្ស័យកំពុងសួរនាំ នៅអធិការស្រុកដើម្បីរៀបចំ សំណុំរឿងបញ្ចូនខ្លួនឡើងតុលាការ ចាត់ការតាមនិតិវិធីច្បាប់៕