ប្លែក កាន់តែ​អស្ចារ្យ​ជាមួយ​ការសម្ដែង​ ម៉ូតូ​លំដាក់ថ្នាក់​អន្ដរជាតិ​

ភ្នំពេញ៖ ក្រុមហ៊ុនខេធីអឹមកម្ពុជា បានសហការឧបត្ថម្ភ ជាមួយក្រុមហ៊ុន ស្រាបៀរអង្គរ ក្រុមហ៊ុន Three Bond ក្រុមហ៊ុន Motul ក្រុមហ៊ុន Cellcard ក្រុមហ៊ុន នាឡិកា ICE WATCh និងក្រុមហ៊ុនភេសជ្ជៈ ROYCE បាននាំមកជូននូវ ការសម្តែងម៉ូតូលំដាប់ ថ្នាក់អន្តរជាតិ សារជាថ្មីម្តងទៀត នាចុងឆ្នាំ២០១៥នេះ ។

កម្មវិធីនេះបានប្រព្រឹត្តទៅ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ មានការជិះជាក្បូនដង្ហែ ដែលមានម៉ូតូKTM សរុបប្រមាណ ៣០០គ្រឿង ទៅកាន់ទីក្រុងកោះពេជ្រ។
កម្មវិធីសម្ដែង ម៉ូតូនេះធ្វើឡើងនៅ ទល់មុខសាលមហោស្រពកោះពេជ្រ ដោយទទួលបានគាំទ្រជាច្រើនពីសំណាក់ប្រជាជនកម្ពុជាដែលមកទស្សនាការសម្ដែងនេះ។

គួរបញ្ជាក់ ដែរថាលោក ROK BAGOROS គឺជាអ្នកជំនាញបង្ហោះម៉ូតូ ជនជាតិស្លូវានី លំដាប់ថ្នាក់អន្ដរជាតិ ដែលមានប្រជាប្រិយភាព និងមានការគាំទ្រយ៉ាងច្រើនពីបណ្ដា ប្រទេសជាច្រើនដូចជា នៅអាស៊ីអាគេ្នយ៍ អាមេរិកខាងជើង និងខាងត្បួង និងនៅប៉ែកអឺរ៉ុប។ នេះគឺជាការសម្ដែងលើកទី២ ដែលលោកបានបង្ហាញពីក្បាច់សម្ដែងប្លែក ថ្មី និងកន្ទ្រាក់អារម្មណ៍ជាមួយម៉ូតូ ម៉ូដែល KTM 200 Duke ជូនដល់អ្នកគាំទ្រជាច្រើននៅក្នុងបរិវេណទីក្រុងកោះពេជ្រ។

ក្នុងកម្មវិធីមានរយៈពេល៤ម៉ោង នេះ ក៏មានកម្មវិធីជាច្រើនដូចជា ហ្គេមកម្សាន្ដសប្បាយៗ ការចាប់ឆ្នោតផ្សងសំណាង ការសម្ដែងម៉ូតូលំដាក់ថ្នាក់អន្ដរជាតិ និងការតាំងលក់ផលិតផល របស់បណ្ដាក្រុមហ៊ុនសហការឧបត្ថម្ភ ក៏ដូចជាការតាំងលក់ម៉ូតូ KTM ពីសំណាក់តំណាងចែកចាយក្រុមហ៊ុន ខេ ធី អឹម កម្ពុជា។
ក្រុមហ៊ុន ខេធីអឹម កម្ពុជា គ្រោងនឹងបន្ដរៀបចំកម្មវិធីជាច្រើនទៀត ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជានាំមកនូវភាពសប្បាយរីករាយដល់អតិថិជន ទាំងអស់នាពេលឆាប់ៗខាងមុខនេះ៕