Taylor Swift ​និង​ Adele ក្លាយ​ជា​តារា​ស្រី​ដែល​មាន​ព័ត៌មាន​ចុះ​ផ្សាយច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥​


Taylor Swift ​និង​ Adele ក្លាយ​ជា​តារា​ស្រី​ដែល​មាន​ព័ត៌មាន​ចុះ​ផ្សាយច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥​

ជិត​ដាច់​ឆ្នាំ​២០១៥​ហើយ គេហទំព័រ​ Dailymail បាន​ប្រមូល​ផ្ដុំ​នារី​ដែល​មាន​ឥទ្ធិពល​និង​គួរ​ឱ្យ​កោត​សរសើរ​ជុំវិញ​ពិភពលោក​ដែល​ល្បី​តាម​បណ្ដាញ​សារព័ត៌មាន​មក​បូក​សរុប​ផ្សាយ​។ ដោយ​ឡែក តារា​ស្រី​ល្បី​ឈ្មោះ​ពីរ​រូប គឺ Taylor Swift និង​ Adele ​ក៏​ត្រូវ​បាន​គេ​ចាត់​ចូល​ក្នុង​ចំណោម​នារី​ល្បី​ទាំង​នោះ​ផង​ដែរ​។

 

Taylor Swift ​និង​ Adele ក្លាយ​ជា​តារា​ស្រី​ដែល​មាន​ព័ត៌មាន​ចុះ​ផ្សាយច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥​
 
Taylor Swift៖
សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ពី​រឿង​នាង​និង​ក្រុមហ៊ុន​ Apple ទាក់​ទង​បទ​ចម្រៀង​របស់​នាង​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៥​នេះ ហើយ​និង​ព័ត៌មាន​ផ្សេង​ៗ​ទាក់​ទង​នឹង​ជោគជ័យ​ក្នុង​អាជីព​របស់​នាង​ដែល​តែង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​តារាស្រី​ដែល​រក​ចំណូល​បាន​ច្រើន ព្រម​ទាំង​ជោគជ័យ​នៃ​ជីវិត​ស្នេហា​របស់​នាង​និង​មិត្ត​ប្រុស​ផង​ដែរ​។

 
 
Taylor Swift ​និង​ Adele ក្លាយ​ជា​តារា​ស្រី​ដែល​មាន​ព័ត៌មាន​ចុះ​ផ្សាយច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥​
 
Adele៖
​​អាល់ប៊ុម​ទី​៣​របស់​ Adele​ ឈ្មោះ​ថា​ 25 បាន​ធ្វើ​ឱ្យ​កក្រើក​ពេញ​បណ្ដាញ​សារព័ត៌មាន​​ទូទាំង​ពិភពលោក​ ព្រោះ​តែ​ការ​លក់​បាន​ដល់​ទៅ​ជាង​៨០​ម៉ឺន​បន្ទះ​គ្រាន់​តែ​ក្នុង​សប្ដាហ៍​ដំបូង​ និង​ក្លាយ​ទៅ​ជា​អាល់ប៊ុម​ដែល​មាន​គេ​ចូល​ទាញ​យក​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ចក្រភព​អង់គ្លេស​។
 
ជាមួយ​គ្នា​នេះ​ដែរ ស្រ្តី​ល្បី​ប្រចាំ​ឆ្នាំ​២០១៥​នេះ​រួម​មាន​ ម្ចាស់​ក្សត្រី​ Elizabeth ​ទី​ពីរ​ ដែល​បាន​ជាប់​ជា​ម្ចាស់​ក្សត្រី​ដែល​គ្រងរាជ្យ​បាន​យូរ​បំផុត​របស់​អង់គ្លេស (រយៈ​ពេល​៦៣​ឆ្នាំ ៧​ខែ និង​២​ថ្ងៃ គិត​ត្រឹម​ថ្ងៃ​ទី៩ កញ្ញា ២០១៥)។ ក្រៅ​ពី​នោះ​ក៏​មាន​កីឡាការិនី​ ស្ត្រី​ធ្វើការ​ខាង​នយោបាយ មនុស្សធម៌ និង​ជនរងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​បុក​អគារ​ Alton កាល​ពី​ពេល​កន្លង​ទៅ​ដែរ៕
 
ប្រែ​សម្រួល​៖ សុគន្ធី
ប្រភព៖ dailymail​