កម្មករ កម្ម​ការិនីរោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត នៅតែ​មិន​ចូលធ្វើការ​

ខេត្តស្វាយរៀង: មកដល់​ព្រឹក​ថ្ងៃទី​២០ ​ខែធ្នូ ឆ្នាំ​២០១៥ ក្រុមកម្មករ​កម្ម​ការិនី​រោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន និងតំបន់​សេដ្ឋ​ពិសេស​តាយសេង ក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង នៅតែ​មិន​ព្រម​ចូលធ្វើការ ខណៈ​ដែលមាន​សមត្ថកិច្ច ​ជិះ​រថយន្ត​ជាច្រើន​គ្រឿង ចេញល្បាត និង​ប្រកាស​តាម​មេក្រូ ​អោយ​កម្មករ កម្ម​ការិ​នី ​ចូលធ្វើការ​វិញ​។

អាជ្ញាធរសមត្ថកិច្ច បានប្រកាសថា កូដកម្មរបស់បងប្អូនកម្មករទាំងនោះ នឹង​​នាំអោយ​ខាត​​ផលប្រយោជន៍​ទាំងសងខាង។ ដូច្នេះសូមកម្មករទាំងអស់ ចូលធ្វើការឡើងវិញ។

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ គេ​ឃើញ​មាន​វត្តមាន​អភិបាលរង​ខេត្តស្វាយរៀង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង និងលោកស្នងការ ស្នងការរង​ខេត្ត ព្រមទាំង​សមត្ថកិច្ច​ចំរុះ ​បានដាក់​កម្លាំង​ការពារ ​នៅ​ពីមុខ​រោងចក្រ​នីមួយៗ ក៏ដូចជា​នៅ​ពីមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរនោះ ​ផងដែរ។​

​លោក អ៊ូ សា​ខឿន អនុប្រធាន​មន្ទីរ​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​ខេត្ត​ស្វាយរៀង ​បានឱ្យដឹងថា ​កូដកម្ ម​ដែល​ចាប់ផ្តើម​តាំង​ពីថ្ងៃទី​១៦ ខែធ្នូ ធ្នាំ​២០១៥​កន្លងទៅនេះ នៅ​មិនទាន់មាន​ភាគី​ណា​ម្នាក់ ​ចេញមុខ​ថា ជា​អ្នកដឹកនាំ​ធ្វើ​កូដ​កម្មនេះ​នៅឡើយ​ទេ គ្រាន់​តែមាន​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ថា កូដកម្ម​នៅលើ​ក​នេះ ​ធ្វើឡើង​ ដើម្បី​ទាមទារ​ឱ្យ​ខាង​រោងចក្រ​តម្លើង​ប្រាក់​ឈ្នួល ឱ្យ​ដូច​ឆ្នាំ​២០១៥ ដែល​បាន​តម្លើង​បាន​២៨​ដុល្លារ​។ ពោលគឺកម្មករទាមទារប្រាក់ឈ្នួលគោល លើសពី ១៤០ ដុល្លារ សម្រាប់ឆ្នាំ២០១៦ ដែលរាជរដ្ឋាភិបាល បានសម្រេច​​កន្លងមក។

​លោក​បន្តទៀតថា កូដកម្ម​លើក​នេះ ​គឺមាន​ប្រើប្រាស់​អំពី​ហិង្សា ដោយ​កម្មករ​កម្មការិនី​បាន​ដើរ​ចេញពី​រោងចក្រ​មួយ ​ទៅ​រោច​ក្រ​មួយ និង​បាន​គប់​ទៅលើ​រោងចក្រ​ណា ​ដែល​កម្មករ មិន​​ព្រម​ចេញមកធ្វើកូដក​ម្ម រហូតដល់​ខូ​ត​ខាត​សម្ភារៈ​មួយចំនួន​របស់​រោងចក្រ​ផងដែរ​។

ក្នុងនោះ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ មានកិច្ចប្រជុំមួយ ដើម្បីស្វែង​រក​ដំណោះ​ស្រាយ។ ប៉ុន្តែ​នៅតែមិនទាន់​មានការឆ្លើយតប តាមការទាមទារ​របស់​ក្រុម​កម្មករនៅឡើយទេ។

រីឯថៅរោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេសទាំងពីរនោះ តាមរយៈសមាគម GMAC បានសរសេរលិខិតស្នើសុំអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ដើម្បី​ការពារ​សន្តិសុខ និងសុវត្ថិភាពរបស់អ្នកវិនិយោគ និងទ្រព្យសម្បត្តិរោងចក្រ៕