សំណាង និង គ្រាន់ ឈ្នះ ឯ សុភ័ស្ស ចាញ់

ភ្នំពេញ: ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​លើស​ង្វៀន SEA-TV នា​ព្រឹក​ថ្ងៃទី​២០​ធ្នូ​អ្នក​ប្រដាល់​កម្ពុជា ២ រូប​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ដោយ​ពិន្ទុ និង មួយរូប​ចាញ់​ថៃ​ហើយ​ទក់​សាច់​ទៀត ។​

​    ​ផង សុ​ភ័ស្ស​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ A Nouk Vath ដោយ​ពិន្ទុ​ដាច់​តែម្ដង ។ អ្នក​ប្រដាល់​ផង់ សុ​ភ័ស្ស​បាន​ព្យាយាម​វាយប្រហារ​ជើង​ក្រោម A Nouk Vath តាំងពីដើម​ទឹក​ទី ១ តែ​ដល់​គេ​វាយប្រហារ​ជើង​ក្រោម​វិញ​សុ​ភ័ស្ស​ចាប់ផ្ដើម​លេង​ជង្គង់​ម្ដង​តែ​ ច​ង្គ​ង់​អ្នក​ប្រដាល់​ថៃ​រូបនេះ​បានធ្វើ​ឲ្យ​សុ​ភ័ស្ស​ដួល​នៅ​ទឹក​ទី ៣ តែ​ បន្ទាប់ពី​អាជ្ញាកណ្ដាល​រាប់ ចប់​គេ​បន្ត​ការប្រកួត​បាន​ទៀត ។ នៅ​ទឹក​ទី ៤​សុ​ភ័ស្ស​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ម្ដងទៀត​បន្ទាប់ពី​ត្រូវ​មួយ​កែង​ របស់ A Nouk Vath នោះ ។​

​    ​សុ​ភ័ស្ស​បន្ត​ការប្រកួត​បាន​ទៀត​រហូត​ចប់​ទឹក​ទី ៤ ហើយ​ចៅក្រម​ទាំង ៥ សុទ្ធតែ​ឲ្យ​សុ​ភ័ស្ស​ចាញ់​គ្រប់ៗ​គ្នា​ទាំង អស់ ។​

​     ​ព្រំ សំណាង​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ Kang Chak ដោយ​ពិន្ទុ​ទាំង​លំបាក​គ្រាន់បើ​។​៣​ទឹក​ដំបូង​អ្នក​ប្រដាល់​ថៃ​រូបនេះ​វ៉ៃ​ ល្អ​តែ​ចាប់បី​តឹក​ទី ៤ ទៅ​កម្លាំង​គេ​ធ្លាក់ចុះ​ទើប​សំណាង​មានឱកាស​បែប នេះ ។​

​    ​គួរ​បញ្ជាក់ថា​Kang Chak មក​ប្រកួត​ស្រុក​ខ្មែរ ៣ លើក​ហើយ​ទាំង​លើក​នេះ​ដែល​លើក​ទី ១​គេ​ប្រកួត​ស្មើ​ជា​ មួយ​ពេជ្រ សីហា​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ។ លើក​ទី ២ ចាញ់​អ៊ុង វីរៈ​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១ និង លើក​ទី ៣ ចាញ់​ព្រំ សំណាង​នេះ​តែម្ដង ។​

​     ​ផាន់ គ្រាន់​ក្លិប​គុជ​សារ​កីឡា​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ Pha Phayarb ដោយ​ពិន្ទុ​ទាំង​លំបាក​គ្រាន់បើ​បន្ទាប់​ពី​ប្រកួត​គ្នា ៥ ទឹក​ដែរនោះ ។​