បវរកញ្ញាឯក ពិភពលោក ប្រចាំឆ្នាំ២០១៥ ធ្លាក់ទៅលើ បវរកញ្ញា មកពីអេស្ប៉ាញ

សាន់យ៉ា៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ថា តំណែងបវរ កញ្ញាឯក ពិភពលោកប្រចាំឆ្នាំ២០១៥ បានធ្លាក់ទៅលើបវរកញ្ញា មកពីប្រទេសអេស្ប៉ាញ ។

គួរបញ្ជាក់ថា កម្មវិធីប្រលងផ្តាច់ព្រ័ត្ត នៃការប្រកួតប្រជែងរជ្ជនីសម្រស់ល្អឯកពិភពលោកប្រចាំឆ្នាំនេះ ត្រូវបានគេរៀបចំឡើងនៅក្រុងសាន់យ៉ា ភាគខាងត្បូង ខេត្តហៃណាន ប្រទេសចិន កាលពីថ្ងៃទី១៩ ម្សិលមិញ ហើយតំណែងមួយនេះបានធ្លាក់ទៅលើកញ្ញា Mireia Lalaguna Royo ជាបវរកញ្ញាមកពី ប្រទេសអេស្ប៉ាញ ។

កញ្ញា Mireia មានវ័យ២៣ឆ្នាំ នាងជានិស្សិតផ្នែកសុខាភិបាល និងជាវិចិត្រករម្នាក់មកពី Barcelona ហើយបានផ្តួលគូប្រកួតដែលមកពីបណ្តាលប្រទេសផ្សេងៗចំនួន១១៣រូប ។ បវរកញ្ញាស្ថិតក្នុងលំដាប់ថ្នាក់ លេខ២ គឺបានទៅលើកញ្ញាSofia Nikitchuk មកប្រទសរុស្ស៊ី និងលេខ៣ បានទៅលើនាងMaria Harfanti  មកពីប្រទេសឥណ្ឌូនេស៊ី ។

សូមបញ្ជាក់ជាថ្មីថា ឆ្នាំនេះ ជាឆ្នាំទី៦៥ហើយដែលមានកម្មវិធីប្រកួតបវរកញ្ញាឯកពិភពលោក ហើយ ប្រទេសចិន ជាប្រទេសដែលធ្វើជាម្ចាស់ផ្ទះលើកទី៧ផងដែរ ។

គេបានដឹងថា កម្មវិធីប្រឡងប្រជែងដណ្តើមតំណែង ជាបវរកញ្ញាឯកពិភពលោក បានបង្កើតឡើង នៅចក្រភពអង់គ្លេស ដោយ Eric Morley នៅក្នុងឆ្នាំ១៩៥១ ៕

បវរកញ្ញាឯក ពិភពលោក ប្រចាំឆ្នាំ២០១៥  ធ្លាក់ទៅលើ បវរកញ្ញា មកពីអេស្ប៉ាញ