មុននេះបន្តិច​ សមត្ថកិច្ចចាប់​ក្រុម​ចោរប្លន់៦នាក់​​នៅទួលគោក

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបាននឲ្យដឹងជំហានដំបូងមកថា​ ​ប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់នៃ​​ស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ សហការជាមួយ​សមត្ថកិច្ចខណ្ឌចំការមន​ និងទួលគោក ​បានឃាត់ខ្លួនក្រុមចោរប្លន់​ប្រដាបអាវុធ២នាក់ ​ខណៈពួកគេយកម៉ូតូដែល​ប្លន់ទៅបញ្ចំា​នៅ​ខណ្ឌ​ទួលគោក​ ក្រោយធ្វើសកម្មភាព​ប្លន់បានកាលពីយប់ថ្ងៃទី១៩ ​ធ្នូ នៅសង្កាត់ទំនប់ទឹក ​ខណ្ឌចំការមន ។

សេចក្តីរាយការណ៍បន្តថា ​មកដល់ម៉ោង១១និង៥០នាទី​ថ្ងៃត្រង់ថ្ងៃទី២០ធ្នូដដែលនេះ​ ក្រោយចាប់ជនសង្ស័យជា​ចោរប្លន់មិនទាន់ស្គាល់អត្តសញ្ញាណ​ទំាង២នាក់ខាងលើ សមត្ថកិច្ច​បានសួរនំារហូតឈាន​ទៅឃាត់ខ្លួនបក្ខពួក​បាន៤នាក់ទៀត​ក្នុងចំណោមសរុប​ទំាងអស់៧នាក់ ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូននៅ​លើសារព័ត៌មានកោះសន្តិភាព ៕