ក្រុម​ការិយាល័យ​កណ្តាល​ “ឃ” គ្រង​តំណែង​ជើងឯក​ ពានរង្វាន់ អេស៊ីលីដា ២០១៥

ភ្នំពេញ៖ នាល្ងាចថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៥ នៅទីលានវេស្ទើន ក្រុមបាល់ទាត់ ធនាគារអេស៊ីលីដា ការិយាល័យកណ្តាល “ឃ” បានគ្រងតំណែងជើងឯក ពានរង្វាន់អេស៊ីលីដា- ចន ព្រិនសដិន ប្រចាំឆ្នាំ២០១៥ (ACLEDA John Brinsden 2015)  បន្ទាប់ពីក្រុមនេះ ប្រកួតឈ្នះក្រុមធនាគារ អេស៊ីលីដា សាខាស្រុកបារាយ ក្នុងលទ្ធផល ១-០ នៅ វគ្គផ្តាច់ព្រ័ត្រ។

ចំណែកក្រុមធនាគារអេស៊ីលីដា សាខាស្រុកបារាយបានត្រឹមទទួលបាន ជើងឯករងតែប៉ុណ្ណោះ ហើយសម្រាប់ក្រុមបាល់ទាត់ ធនាគារអេស៊ីលីដាសា ខាវិមានចតុមុខទទួលបានចំណាត់ថ្នាក់ ក្រោយពីយកឈ្នះក្រុមន ក្រុមបាល់ទាត់ធនាគារអេស៊ីលីដា ស្រុកកំពង់ត្រឡាចដោយប៉េណាំងទី ដោយលទ្ធផល ៣ទល់២។    

បញ្ជាក់ថា ធនាគារអេស៊ីលីដា តែងតែចូលរួមក្នុងវិស័យជាច្រើន ជាពិសេសវិស័យកីឡាបាល់ទាត់ ដើម្បីលើកកម្ពស់វិស័យកីឡា នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីសុខុមាលភាព មិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ ការកម្សាន្ត និងភាពសប្បាយរីករាយ របស់បុគ្គលិកធនាគារអេស៊ីលីដា ទាំងអស់ក្រោយសម្រាក ពីការងារ៕