ចំណង​ស្នេ​ហ៍ អេ​ន​ជី កាន់តែ​ផ្អែមល្ហែម ក៏ប៉ុន្តែ​………​

ស្រប​ពេលដែល​តារា​វ័យក្មេង​មួយចំនួន បង្ហាញមុខ​គូ​ស្នេ​ហ៏​របស់ខ្លួន​ជា​បន្តបន្ទាប់ ​។​ក្នុងនោះ គេ​ក៏​សង្កេតឃើញ ស្រី​ស្អាត ដែលជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ អេ​ន​ជី ក៏​មិន​ខ្លាច​និង​បង្ហាញ មុខមាត់​គូ​ស្នេ​ហ៏​របស់ខ្លួន ក៏ដូចជា​ពាក្យ​ពេ​ច​ន៏​ផ្អែមល្ហែម ឲ្យ​មហាជន​បានឃើញ​ដែរ​។​ប៉ុន្តែ​យ៉ាងណា អេ​ន​ជី នៅ​មិនទាន់ មាន​គម្រោង​រៀបការ​នៅឡើយ​។​

ចំណង​ស្នេ​ហ៍ អេ​ន​ជី កាន់តែ​ផ្អែមល្ហែម ក៏ប៉ុន្តែ​………​

ពីមួយថ្ងៃ​ទៅមួយថ្ងៃ ចំណង​ស្នេ​ហ៏​របស់ អេ​ន​ជី​និង​ប្អូនប្រុស​របស់លោក រ៉ា​យុទ្ធ ដែល​គេ ស្គាល់​ថា ឈ្មោះ​ឡេង​នោះ កាន់​តែមាន​ភាពស្អិតល្មួត​គួរអោយ​ច្រណែន​។​ពួកគេ​បាន​បណ្តើរគ្នា​ចូល រួម​ក្នុង​ពិធីមង្គលការ​របស់​មិត្តភក្តិ ហើយ​ពេលខ្លះ​ចេញទៅ​ដើរ​កំសាន្ត​នៅ​ប្រទេសជិតខាង​ទៀតផង​។​មានការ​សរសើរ​ថា គូ​ស្នេ​ហ៏​មួយគូ​នេះ ពិតជា​សក្តិសម​គ្នា​ទាំង​ព្រម​តែម្តង ជា​ពិ​សេស​រូបសម្បត្តិ​តែម្តង​។ ​ថ្មីៗ​នេះ តារាចម្រៀង​រូបរាង​តូច​ច្រឡឹង​រូបនេះ បាន​បង្ហោះ​ពាក្យ​ពេ​ច​ន៏​ផ្អែមល្ហែម​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ នាង​ថា​«​គ្មាន​អ្នកណា​ល្អ​ជាង​តា​កញ្ចាស់​ហ្នឹង​ទេ ខឹង ស្អប់ ស្រលាញ់​ក៏​ម្នាក់​ហ្នឹង​ដែរ​»​។​មានការ​និយាយ ថា គូ​ស្នេ​ហ៏​មួយគូរ​នេះ ស្រឡាញ់គ្នា​ខ្លាំងណាស់ តែ​ពួកគេ​មិនទាន់​មានបំណង​រៀបការ​នៅឡើយ​ទេ ។​

ចំណង​ស្នេ​ហ៍ អេ​ន​ជី កាន់តែ​ផ្អែមល្ហែម ក៏ប៉ុន្តែ​………​

ថ្មីៗ​នេះ អេ​ន​ជី ទើប​និង​បើកហាង​លក់​សម្លៀកបំពាក់ ដែលមាន​ឈ្មោះថា «​អេ​ន​ជី​ហ្វេ​ស សិន​»​មាន​ទីតាំងនៅ​ជិត​សាលា​បាក់​ទូក ដោយ​ចំណាយ​ដើមទុន​អស់​ច្រើន​គួរសម​។​ជំនួញ​ថ្មី​នេះ មាន​ការជួយជ្រោមជ្រែង​និង​លើកទឹកចិត្ត​ពី​សំណាក់​គូ​ស្នេ​ហ៏​។​ហាង​លក់ សម្លៀកបំពាក់​របស់​តារាចម្រៀង​រូបនេះ ទើបតែ​បើក​ដំណើរការ​ក៏ពិតមែន តែមាន​ការគាំទ្រ​ពី​សំណាក់​យុវវ័យ ច្រើន​គួរសម​។

ចំណង​ស្នេ​ហ៍ អេ​ន​ជី កាន់តែ​ផ្អែមល្ហែម ក៏ប៉ុន្តែ​………​

ប៉ុន្តែ បើ គេ​ក្រឡេកមើល​ការងារ​សិល្បៈ​របស់​នាង​វិញ មួយរយៈ​កន្លងមកនេះ ហាក់​មិនសូវមាន​សកម្ម​ភាពលេច​ធ្លោ​ប៉ុន្មាន​ឡើយ​។​សព្វថ្ងៃ​នាង​កំពុង​ថត​រឿង​អោយ​ផលិតកម្ម​សាន់​ដេ​ក្នុង​តំណែង​ជា​តូ​រង រឿង​«​អាឡេវ ចូល ក្រុង​»​។ ​ក្រោយពី​ចាកចេញ​ពី​ផលិតកម្ម M អេ​ន​ជី ហាក់​មិនទាន់​លេច ធ្លោ​ប៉ុន្មាន​ឡើយ​។​មាន ការ និយាយថា គីឡូ​របស់ អេ​ន​ជី មិនអាច​វ៉ា​ដាច់ សុខ ពិសី សុខ ស្រី​នាង​និង អ៊ី​វ៉ា ឡើយ​៕ ចេ​នី
ចំណង​ស្នេ​ហ៍ អេ​ន​ជី កាន់តែ​ផ្អែមល្ហែម ក៏ប៉ុន្តែ​………​

ចំណង​ស្នេ​ហ៍ អេ​ន​ជី កាន់តែ​ផ្អែមល្ហែម ក៏ប៉ុន្តែ​………​

ចំណង​ស្នេ​ហ៍ អេ​ន​ជី កាន់តែ​ផ្អែមល្ហែម ក៏ប៉ុន្តែ​………​