មូលហេតុ​បែកបាក់​ស្នេហា​របស់​តួឯក​ស្រី «​យុទ្ធសិល្ប៍​បិសាច​ពស់​»​

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​មាន​ព័ត៌មាន​ក្នុងស្រុករបស់​ប្រទេស​ចិន​​មួយ ​បាន​ចុះផ្សាយ​អំពី​ការ​ណាត់ជួប​គា្ន​រវាង​តារា​សម្តែង​ស្រី​ដ៏​ល្បីល្បាញ​របស់​ស្ថានីយទូរទស្សន៍ TVB វ័យ ៣១ ឆ្នាំ លីន​ដា ឆុង (Linda Chung) បាន​លួច​ណាត់​ជួបគ្នា​ស្ងាត់ៗ​ជាមួយ​អតីត​សង្សារ​ចាស់​គឺ​លោក រូ​ខូ ចេ​ន (Ruco Chan) ដែលជា​តារាចម្រៀង និង​សម្តែង​ម្នាក់​ដ៏​មាន​ប្រជាប្រិយភាព​របស់​ហុងកុង។

មូលហេតុ​បែកបាក់​ស្នេហា​របស់​តួឯក​ស្រី «​យុទ្ធសិល្ប៍​បិសាច​ពស់​»​

បើតាម​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ជីវិត​ស្នេហា​របស់​តារា​ស្រី​សញ្ជាតិ​អូស្ត្រាលី លីន​ដា ឆុង នាពេល​កន្លងមក​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​នាង និង សង្សារ​គឺ​លោក ហ្វី​លី​ព អេង (Philip Ng) ដែលជា​តារា​សម្តែង​ល្បីឈ្មោះ​មួយរូប​បាន​បែកបាក់​គ្នា​កាលពីដើម​ខែកុម្ភៈ ឆ្នាំ ២០១៥ ក្រោយពី​បាន​សាង​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​រយៈពេល​ជាង​ប្រាំបី​ឆ្នាំ​កន្លងទៅនេះ គេ​បាន​សង្កេតឃើញថា​តារា​ស្រី លីន​ដា ឆុង និង សង្សា​ចាស់​របស់​នាង​លោក រូ​ខូ ចេ​ន តែងតែបាន​លួច​ណាត់​ជួបគ្នា​ស្ងាត់​នៅក្នុង​ហាង​ទំនិញ និង នៅតាម​ទីកន្លែង​ទីសាធារណៈ​នានា។

មូលហេតុ​បែកបាក់​ស្នេហា​របស់​តួឯក​ស្រី «​យុទ្ធសិល្ប៍​បិសាច​ពស់​»​

បើតាម​ការសង្ស័យ​រប​ស់​មហាជន​ទៅលើ​រឿងរ៉ាវ​បែកបាក់​ស្នេហា​របស់​តារា​ស្រី​ល្បីឈ្មោះ លីន ដា ឆុង និង លោក ហ្វី​លី​ព អេង គឺអាច​ពាក់ព័ន្ធ​នឹង​សង្សារ​ចាស់​របស់ លីន​ដា ឆុង គឺ​លោក រូ​ខូ ចេ​ន ។

មូលហេតុ​បែកបាក់​ស្នេហា​របស់​តួឯក​ស្រី «​យុទ្ធសិល្ប៍​បិសាច​ពស់​»​

ព្រោះ​កាលពីដើម​ខែកុម្ភៈ​គេ​បានឃើញ​លោក រូ​ខូ ចេ​ន បានបង្ហាញ​រូបថត​មួយ​សន្លឹក​នៅក្នុង Instagram របស់លោក​ដែល​បានបង្ហាញ​ពី​សកម្មភាព​ចាប់ដៃគ្នា​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​នារី​ម្នាក់​ដែល​គេ​សង្ស័យថា​ជា លីន​ដា ឆុង រួម​នឹង​ពាក្យពេចន៍​មួយចំនួន «​ខ្ញុំ​មាន​អារម្មណ៍​អស្ចារ្យ​ពេល​បាន​នៅក្បែ​មនុស្ស​ម្នាក់នេះ ហើយ​អារម្មណ៍​មួយ​នេះ​តែងតែ​នៅក្នុង​ខ្លួន​យើង​ទាំងពីរ​នាក់​…​ពួកយើង​នឹង​ចាប់ផ្តើម​សា​ថ្មី​ម្តងទៀត»។

មូលហេតុ​បែកបាក់​ស្នេហា​របស់​តួឯក​ស្រី «​យុទ្ធសិល្ប៍​បិសាច​ពស់​»​

ប៉ុន្តែ​ទោះជា​យ៉ាងនេះ​គ្រាន់តែ​ជាការ​សង្ស័យ ព្រោះ​នៅក្នុង​សារ​នោះ​លោក​មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​នារី​ម្នាក់​នោះឡើយ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹងថា​បន្ទាប់ពី​មាន​សារ​នេះហើយ​ទំនាក់ទំនង​ស្នេហា​របស់ លីន​ដា ឆុង និង ហ្វី​លី​ព អេង ចាប់ផ្តើម​រកាំរកូស​ហើយ​ឈានទៅដល់​ការបែកបាក់​គ្នា​តែម្តង៕ កុសល​