មន្ត្រី​ជំនាញ​យក​ម៉ា​ស៊ីន៣​គ្រឿង​បូមទឹក​ស្ទឹង​សិរី​សោភ័ណ​គ្រោងទុក​ជួយ​ស្រូវប្រាំង​៣​ឃុំ​

​ខេត្ត​បន្ទាយ​មាន​ជ័យ ៖ មន្ត្រី​ជំនាញ​យក​ម៉ា​ស៊ីន​៣​គ្រឿង​បូមទឹក​ស្ទឹង​សិរី​សោភ័ណ​ចូល​ប្រព័ន្ធ​ធា​រា​សា​ស្គ្រ​គ្រោងទុក​ជួយ​ស្រូវប្រាំង​​៣​ឃុំ​ចំនួន​១.៧៣២​ហិក​តា​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ២០១៥ ​នៅ​ភូមិ​​ព្រះ​ពន្លា ​សង្កាត់​ព្រះ​ពន្លា ​ក្រុង​សិរី​សោភ័ណ​ ។

លោក យឹ​ម ប៊ុ​ន​រ៉ុ​ម ប្រធាន​មន្ទី​រធន​ធាន​ទឹក ​និង​ឧតុនិយម​ខេត្ត ​បានឱ្យ​ដឹង​​ថា​​ ​មន្ទី​រ​​​ខេត្ត​​បាន​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​សិរី​សោភ័ណ​ និង​ស្រុក​មង្គល​បុ​រី ​​​មាន​៣​ឃុំ​​ ដែល​មាន​ស្រូវប្រាំង​ចំនួន​១.៧៣២​ហិកតា ​​ត្រូវ​​បាន​បូមទឹក​ចូល​ប្រព័ន្ធ​ធា​រា​សា​ស្គ្រ​​ការពារ​ការ​ខ្វះ​ទឹក​ប​ញ្ជូ​ល​ស្រូវប្រាំង​ ។

លោក​បាន​បញ្ជាក់​ថា​​ ​ទឹកស្ទឹង​សិរី​សោភ័ណ​នៅ​ពេល​នេះ​មិន​ទាន់​ខ្វះ​ទឹក​ប្រើប្រាស់​នៅឡើយ​ទេ​ ទោះបី​ជា​​យ៉ាង​ក៍ដោយ​អាជ្ញាធរ​ខេត្ត​និង​មន្ត្រី​ជំនាញ​រក​វិធានការ​ទប់ទល់​ការពារ​មិនឱ្យ​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើ​​ទែ ៕​