​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកស្ទឹង​សិរី​សោភ័ណ​គ្រោង​បិទ​ទឹក​ទុក​ប្រើប្រាស់​

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​លោក​អភិបាលរង​ខេត្ត ​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកស្ទឹង​សិរី​សោភ័ណ​ គ្រោង​បិទ​ទឹក​ទុក​ប្រើប្រាស់​​ក្នុង​រដូវ​ប្រាំង ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៨ ​ធ្នូ​ ២០១៥​ កន្លង​ទៅនេះ ​ស្ថិត​នៅ​ចំណុច​ភូមិ​តា​ទុង​ សង្កាត់​ភ្នៀ​ត ​ក្រុង​សិរី​សោភ័ណ ​។

លោក លី សារី អភិបាលរង​ខេត្ត​ បាន​ឱ្យ​​ដឹង​​ថា​​ ​ខេត្តបន្ទាយមានជ័យ​បាន​ជួប​គ្រោះ​ខ្វះ​ទឹក​រយៈពេល​២​ឆ្នាំ​មក​ហើយ ដោយ​បានការ​យកចិត្តទុកដាក់​ពី​លោក​ឧបនាយក​រដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​លោក គោ​ស៊ុំ សា​រឿ​ត អភិបាលខេត្ត​ ​​​ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំ​ពុង​ខ្វះខាត​ទឹក​ប្រើប្រាស់ ​។

លោក​បាន​បញ្ជាក់​ថា ​លោក​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ទឹកស្ទឹង​សិរី​សោភ័ណ​ ដែល​គ្រោង​ចាក់​ដី​បិទ​ទឹកស្ទឹង នៅ​​ចំណុច​ភូមិ​តា​ទុង​ សង្កាត់​ភ្នៀ​ត​ ក្រុង​សិរី​សោភ័ណ​ ​​ដែល​ជួយ​ដោយក្រុមហ៊ុន សាំង គង់ គ្រឿងចក្រ​ និង​អភិបាលខេត្ត​ ​ព្រម​​ក្រុមហ៊ុន​ទឹក​ស្អាត ក្រុមហ៊ុន​សេះ​ហោះ​មាន​ជ័យ​​បាន​ជួយ​ចេញ​ប្រេង​ម៉ាហ្សូត ៕