តារា​ហូលីវូដ ដូ​ស្ទី​ន ដាយ​អឺ​ម៉​ញ ត្រូវ​ប្តឹង​ឱ្យ​ជាប់គុក ក៏​ព្រោះតែ​……..​

​នៅក្នុង​ឆ្នាំ​ថ្មី ២០១៦ ខាងមុខនេះ តារា​ប្រចាំ​ទូរទស្សន៍ Saved by the Bell នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត ទោស ឲ្យ​ជា​ប់ព​ន្ធា​គារ​រយៈពេល ៤ ខែ ក្នុង​ខែមករា​ឆ្នាំក្រោយ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី សារព័ត៌មាន​ក្នុង​តំបន់ កាលពី​ថ្ងៃទី ១៦ ខែធ្នូ កន្លងមក។​

តារា​ហូលីវូដ ដូ​ស្ទី​ន ដាយ​អឺ​ម៉​ញ ត្រូវ​ប្តឹង​ឱ្យ​ជាប់គុក ក៏​ព្រោះតែ​……..​

​សិល្បករ​ដែលមាន​វ័យ ៣៨ រូបនេះ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ថ្ងៃបុណ្យ​ណូអែល ដោយ ត្រូវ​ចោទប្រកាន់​ពីបទ​ចាក់​សម្លាប់​មនុស្ស ក្នុងអំឡុង​ពេលដែល​គេ​បាន​វៃ​គ្នា​ក្នុង​បារ​មួយកន្លែង ដែល ឈ្មោះថា Milwaukee និង​ត្រូវ​ចោទប្រកាន់​ពីបទ​បង្ក​ភាព​គ្មាន​សណ្ដាប់ធ្នាប់ និង​ការ​លាក់បាំង​ក្នុង ការប្រើប្រាស់​អាវុធ។​

តារា​ហូលីវូដ ដូ​ស្ទី​ន ដាយ​អឺ​ម៉​ញ ត្រូវ​ប្តឹង​ឱ្យ​ជាប់គុក ក៏​ព្រោះតែ​……..​

​តុលាការ​បានធ្វើ​ការកាត់ទោស ដូ​ស្ទី​ន ដាយ​អឺ​ម៉​ញ (Dustin Diamond) កាលពី​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៤ មកម្ល៉េះ នៅឯ​នាយកដ្ឋាន​ប៉ូលីស នាទី​ក្រុង​វ៉ាស៊ីនតោន បាន​ឆ្លើយតប​នឹង Grand Ave. Saloon អំពី​ការ ចាក់​នោះ​ថា «​នាយកដ្ឋាន​ប៉ូលីស​ទីក្រុង​វ៉ាស៊ីនតោន បានធ្វើ​សេចក្ដីថ្លែងការណ៍​ក្នុងពេលនោះ​ថា ភស្ដុតាង​ដែល​ប្រមូលបាន​នៅនឹងកន្លែង​កើតហេតុ​បាន​បង្ហាញថា ជា​របស់​បុរស ដែលមាន​អាយុ ៣៧ ឆ្នាំ បាន​ចាក់​ទៅ​បុរស​មួយ​ផ្សេងទៀត ហើយ​ចាក​ចេញពី​បារ​នោះ​ទៅ ដោយ​ជិះឡាន SUV ពណ៌​ស ជាមួយនឹង​សង្សារ​របស់​បុរស​នោះ ដែលមាន​អាយុ ២៧ ឆ្នាំ ។ ភ្លាមៗ​ជាមួយគ្នា​នោះ មន្ត្រី​នៅក្នុង​តំបន់​បានធ្វើ​ការចាប់​ឃុំឃាំង​ទាំង​ជនសង្ស័យ និង​រថយន្ត​ដែល​ជនសង្ស័យ​បាន​ប្រើ​»។​

តារា​ហូលីវូដ ដូ​ស្ទី​ន ដាយ​អឺ​ម៉​ញ ត្រូវ​ប្តឹង​ឱ្យ​ជាប់គុក ក៏​ព្រោះតែ​……..​

Dustin Diamond ត្រូវបាន​កាត់​ឲ្យ​រួចខ្លួន​ពីបទ​ឧក្រិដ្ឋ​កាលពី​ខែឧសភា ប៉ុន្តែ​គេ​ក៏បាន​រកឃើញ​ពី កំហុស​បទល្មើស​ម​ជ្ឈឹ​ម​ពីរ​ផងដែរ ហើយនឹង​ត្រូវបាន​ផ្ដន្ទាទោស​រយៈពេល ៤ ខែ ក្រោយ​ករណី នៅ​បារ​នោះ។​

តារា​ហូលីវូដ ដូ​ស្ទី​ន ដាយ​អឺ​ម៉​ញ ត្រូវ​ប្តឹង​ឱ្យ​ជាប់គុក ក៏​ព្រោះតែ​……..​

​យោងតាម​ទូរទស្សន៍ WHBL-TV បាន​ឲ្យ​ដឹងថា «​កាលពី​ថ្ងៃ​ពុធ តារា​ដែលមាន​បញ្ហា​រូបនេះ បាន ចូលទៅ​បង្ហាញខ្លួន​នៅ​តុលាការ​ក្នុង​តំបន់ Ozaukee រដ្ឋ Wisconsin ហើយ​ការផ្ដន្ទាទោស​រូបលោក​ពី បទ​បង្ក​ភាព​គ្មាន​សណ្ដាប់ធ្នាប់​ត្រូវបាន​គេ​ដកចេញ​ផងដែរ​»។​

តារា​ហូលីវូដ ដូ​ស្ទី​ន ដាយ​អឺ​ម៉​ញ ត្រូវ​ប្តឹង​ឱ្យ​ជាប់គុក ក៏​ព្រោះតែ​……..​

​សូមបញ្ជាក់ថា ទូរទស្សន៍​របស់​អាមេរិក Saved by the Bell នឹង​អនុញ្ញាត​ឲ្យ Dustin Diamond ចាប់ផ្ដើម​បម្រើ​ការងារ​របស់លោក នៅ​ថ្ងៃទី១៥ ខែមករា ឆ្នាំ​ក្រោយនេះ​ឡើងវិញ។ ខេមរា​
តារា​ហូលីវូដ ដូ​ស្ទី​ន ដាយ​អឺ​ម៉​ញ ត្រូវ​ប្តឹង​ឱ្យ​ជាប់គុក ក៏​ព្រោះតែ​……..​