ប្រពន្ធ​ ទៅ​ចោល​បាត់ ​២​ថ្ងៃ ប្តី​ចង.ក​ សម្លាប់​ខ្លួន​​

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​​​ដាច់​ចិត្ត​ចង.ក​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​ប្រើ​ក្រមា​ចងភ្ជាប់​ទៅ​នឹង​​ន​ន​ង​ផ្ទះ ​ដោយសារ​តែ​តូចចិត្ត​រឿង​ប្រពន្ធ​​និងកូន​ទៅ​ខេត្ត​ផ្សេង​បាត់​ទុក​ឱ្យ​ខ្លួន​នៅ​ម្នាក់ឯង គ្មាន​អ្នក​នៅ​មើលថែ​ទាំ កាលពីវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាចថ្ងៃ​ទី​១៩ ​ធ្នូ ​​ស្ថិត​នៅ​​ឃុំ​ព្រែក​ក្របៅ ស្រុក​ពាម​ជរ ។​

បុរស​ដែល​គិត​ខ្លី​ខាងលើ​នេះ​​ឈ្មោះ ប្រង់ ធន់​យុទ្ធ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​​ឃុំ​​​ ។

ប្រភព​ព័ត៌​មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ​បុរស​​រង​គ្រោះ​និង​ប្រពន្ធ​រស់នៅ​ជាមួយ​​ឪពុកម្តាយក្នុងផ្ទះ​ជាមួយ​គ្នា ប៉ុន្តែ​ថ្ងៃ​កើតហេតុ​នោះ​ឪពុក​ម្តាយ​បាន​ចេញ​ទៅ​រកស៊ី​នៅ​ភ្នំពេញ​អស់ ចំណែក​ប្រពន្ធ​​និង​កូន​តូច​ៗ២​នាក់ បាន​ចេញ​ទៅ​ខេត្ត​ត្បូងឃ្មុំ​បាត់​២​ថ្ងៃ​​​ហើយ គឺ​នៅ​សល់​តែ​​បុរស​​រង​គ្រោះ​ម្នាក់ឯង​​នៅ​ក្នុងផ្ទះ ដូច្នេះ​ហើយ​ទើប​ពេល​​​ធ្វើ​សកម្ម​ភាព​ចង.ក​សម្លាប់​ខ្លួន​គ្មាន​អ្នក​ណា​ដឹង​ ៕​

ប្រពន្ធ​ ទៅ​ចោល​បាត់ ​២​ថ្ងៃ ប្តី​ចង.ក​ សម្លាប់​ខ្លួន​​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត