ស្រវឹង​ទន់ខ្លួន​ធ្លាក់ពី​លើគ្រែ​ បត់​កស្លាប់​ នឹង​ដើម​ព្រីង​

កំពត៖ តាមសេចក្តីរាយការណ៍ ពីខេត្តកំពត បានឲ្យដឹងថា បុរសវ័យ៥០ឆ្នាំ ប្លាយម្នាក់ បានស្លាប់ភ្លាមៗ ក្រោយពីស្រវឹងជោគជំា រួចរអិលខ្លួនធ្លាក់ពីលើគ្រែ កម្ពស់មិនដល់កន្លះម៉ែត្រផង បត់កស្លាប់និងគល់ព្រីង នៅម៉ោង៤ ទៀបភ្លឺ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅចំណុចភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

សាក្សីន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភិន ផាន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ជនរងគ្រោះបានស្លាប់ដោយសាររអិលធ្លាក់ពីលើរានក្រោមដើមព្រីង កម្ពស់មិនដល់កន្លះម៉ែត្រផង។

អ្នកភូមិអង្កោល បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាមួយមិត្តភ័ក្រ្ត ផឹកជាមួយគ្នា ជនរងគ្រោះបានផឹករហូតដល់ ស្រវឹងជោគជំា ហើយជនរងគ្រោះ បានដេក នៅលើគ្រែក្រោមដើមព្រីងក្បែរផ្ទះ ហើយមិនដឹងថា ជនរងគ្រោះបានរអិលធ្លាក់បត់កស្លាប់ តំាងពីពេលណានោះទេ ប៉ុន្តែគ្រួសារ ជនរងគ្រោះបានឃើញ ជនរងគ្រោះស្លាប់នោម៉ោង ៤ទៀបភ្លឺ។ ចំពោះសាកសពក្រោយការពិនិត្យ របស់កម្លាំងសមត្ថកិច្ចជំនាញ ក៏បានប្រគល់សពឲ្យគ្រួសារ ដើម្បីយកធ្វើបុណ្យតាមប្រពៃណី៕

ស្រវឹង​ទន់ខ្លួន​ធ្លាក់ពី​លើគ្រែ​ បត់​កស្លាប់​ នឹង​ដើម​ព្រីង​
ស្រវឹង​ទន់ខ្លួន​ធ្លាក់ពី​លើគ្រែ​ បត់​កស្លាប់​ នឹង​ដើម​ព្រីង​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត