ទីតាំង​ល្អ នឹង​ជំរុញ​ការ​លក់​លំនៅ​ឋាន​ឯកជន​ថ្មី​នៅ​សិង្ហ​បុរី​កើនឡើង

ប្រទេស​សិង្ហ​បុរី ៖ អ្នកវិភាគ​ឲ្យ​ដឹង​ថា ការ​កើនឡើង​នៃ​ការ​លក់​លំនៅ​ឋាន​ថ្មី​កាលពី​ខែ​មុន បាន​បង្ហាញ​នូវ​ភាព​ធន់​នឹង​ការ​ប៉ះទង្គិច​របស់​ទីផ្សារ ប៉ុន្តែ​អ្នកទិញ​នៅ​តែ​ត្រូវការ​លំនៅ​ឋាន​ដែល​មាន​ទីតាំង​ល្អ​ក្នុង​ការ​ទាក់ទាញ​តម្លៃ​ដដែល ។

យោង​តាម​អាជ្ញាធរ​អភិវឌ្ឍន៍​ក្រុង​ឲ្យ​ដឹង​ថា​មាន​លំនៅ​ឋាន​ឯកជន​ចំនួន​៧៥៩ ដែល​បាន​លក់​ចេញ​ក្នុង​ខែវិច្ឆិកា​នេះ កើនឡើង​៣៩% ពី​បរិមាណ​៥៤៦​ខ្នង​ផ្ទះ​ក្នុង​អំឡុង​ខែតុលា ក្នុង​នោះ​មាន​លំនៅ​ឋាន​សរុប​ចំនួន​៧៣៤​ខ្នង​ផ្ទះ​ត្រូវ​បាន​ដាក់​បង្ហាញ គឺ​កើនឡើង​ពី​អត្រា​៤៣៤​ខ្នង​ផ្ទះ​ក្នុង​ខែតុលា ។

ដោយ​ពុំ​មានការ​ដាក់​បង្ហាញ​លំនៅ​ឋាន​ថ្មី​ក្នុង​ខែ​នេះ អ្នកវិភាគ​ជា​ច្រើន​រំពឹង​ថា ការ​លក់​ផ្ទះ​ថ្មី​នឹង​នៅ​តែ​មាន​សភាព​ស្ងប់ស្ងាត់​ដដែល រហូត​ដល់​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន ។

ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន PropNex លោក Ismail Gafoor មាន​ប្រសាសន៍​ថា ៖ « ចំណាប់អារម្មណ៍​ក្នុង​ការ​ទិញ នឹង​នៅ​តែ​ជា​ជម្រើស​ដដែល ។ ការ​ចរចា ឬ​តថ្លៃ​ទំនងជា​នឹង​ក្លាយជា​ការ​ផ្តោត​ដ៏​សំខាន់​របស់​អ្នកទិញ ។ មាន​ភាព​ច្បាស់លាស់​មួយ​នៃ​ការ​រើប​ឡើង​ក្នុង​ការ​ជំរុញ​ទីផ្សារ ទោះជា​វា​អាច​នឹង​ទ្រទ្រង់​រួច​មួយ​ផ្នែក​ធំ​ផ្អែក​តាម​ទីតាំង​របស់​គម្រោង និង​កម្រិត​តម្លៃ​ក៏​ដោយ » ។

ចំណែក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ERA Realty លោក Eugene Lim ថ្លែង​ថា ៖ « ការ​ឈាន​ចូល​ដល់​ឆ្នាំ​២០១៦ ប្រហែលជា​យើង​សម្លឹង​ឃើញ​នូវ​ការ​កើតឡើង​ប្រហាក់​ហែល​គ្នា​នេះ ដោយ​សំអាង​ទៅ​លើ​ការ​លក់​របស់​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​នឹង​កើនឡើង ដរាបណា​អ្នក​អភិវឌ្ឍ​បាន​បង្ហាញ​គម្រោង​គួរ​ឲ្យ​ចាប់អារម្មណ៍ ហើយ​មាន​តម្លៃ​សមរម្យ »  ។

ចំពោះ​ប្រតិបត្តិ​ករ​លំដាប់​កំពូល​កាលពី​ខែ​មុន គឺ​គម្រោង The Poiz Residences របស់​ក្រុមហ៊ុន MCC Land លក់​បាន​២៧៧​ខ្នង​ផ្ទះ ឬ​យូ​នី​ត ។ ចំណែក​អចលនទ្រព្យ​នៅ​ក្បែរ​ស្ថានីយ Potong Pasir MRT គឺជា​ការ​បង្ហាញ​ថ្មី​តែ​៣៥០​យូ​នី​ត​ប៉ុណ្ណោះ ក្នុង​តម្លៃ​មធ្យម​១.៤៤០​ដុល្លារ​ក្នុង​មួយ​ហ្វី​ត​ក្រឡា ។

ចំណែក​គម្រោង Sky Vue របស់ CapitaLand នៅ​ក្នុង​តំបន់ Bishan គឺជា​គម្រោង​បន្ទាប់​ដែល​លក់​បាន​៥៩​យូ​នី​ត​ក្នុង​ថ្លៃ​មធ្យម​១.៥២២​ហ្វី​ត​ក្រឡា បន្ទាប់​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​អះអាង​ពី​ការ​បញ្ចុះតម្លៃ​១០% ។ Sky Vue បាន​បង្ហាញខ្លួន​កាលពី​ឆ្នាំ​២០១៣ មាន​តម្លៃ​មធ្យម​១.៤០១​ដុល្លារ​ក្នុង​មួយ​ហ្វី​ត​ក្រឡា​។ ចំណែក​ការ​លក់​កាលពី​ខែ​មុន​សម្រេច​បាន​ប្រមាណ​៧៩% នៃ​បរិមាណ​៤២៣​យូ​នី​ត​ក្នុង​ខែវិច្ឆិកា កាលពី​ឆ្នាំទៅ ។

មាន​លំនៅ​ឋាន​ថ្មី​ចំនួន​២២ ត្រូវ​បាន​លក់​ចេញ​នៅ​តំបន់​កណ្តាល បើ​ធៀប​នឹង​បរិមាណ​២៥​យូ​នី​ត​ក្នុង​ខែតុលា ។ រីឯ​នៅ​តំបន់​ជាយ​ៗ ការ​ជួញដូរ​មានការ​កើនឡើង​៥០៤​យូ​នី​ត​ពី​អត្រា​២៨០​យូ​នី​ត ហើយ​២៣៣​ត្រូវ​បាន​លក់​នៅ​ជាយក្រុង ដែល​ធ្លាក់​ចុះ​ពី​អត្រា​២៤១យូ​នី​ត ។

ដោយឡែក នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SLP International លោក Nicholas Mak បាន​កត់​សម្គាល់ថា ៖ « តើ​បរិមាណ​លក់ និង​ការ​ដាក់​បង្ហាញ​អចលនទ្រព្យ​ជា​លំនៅ​ឋាន​ឯកជន និង​ខុន​ដូ​ប្រតិបត្តិ​កើនឡើង​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៣ និង​វិច្ឆិកា ឆ្នាំ​២០១៤ ដោយ​របៀប​ណា តាម​រយៈ​ការ​ធ្លាក់​ចុះ​នៃ​បរិមាណ​ក្នុង​ខែ​បន្ទាប់​នោះ » ។

លោក​បន្ត​ថា ៖ « បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​បញ្ចេញ​លំនៅ​ឋាន​ឯកជន​ចំនួន​១.៤៤០​ខ្នង​ផ្ទះ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៣ និង​៨៦៣​យូ​នី​ត​ក្នុងអំឡុងពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ (២០១៤) ដោយ​បញ្ចេញ​បាន​៧៣៤​យូ​នី​ត​កាលពី​ខែ​មុន ក្នុង​នោះ​ខុន​ដូ​ប្រតិបត្តិ​លក់​ចេញ​បាន​៩៤៥​យូ​នី​ត​ក្នុង​ខែវិច្ឆិកា កើនឡើង​ពី​៨២២​យូ​នី​ត ដែល​លក់​បាន​កាលពី​ខែតុលា » ៕