​ដក​ថយ​ពី​ព្រៃ​ភ្នំ​ហើយ ក្រោយ​ពី​ស្វែង​រក​ចោរ​ប្លន់​ទូមាស​មិន​ឃើញ​

​ខេត្ត​កំពង់ស្ពឺ ៖ មក​ដល់​ម៉ោង​នេះ​ថ្ងៃទី​២០ ធ្នូ ​សមត្ថកិច្ច​២​ក្រុម​នៃ​ន​គរ​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់ស្ពឺ​ ដែល​បាន​លើក​គ្នា​ចូល​​ព្រៃ​ភ្នំ​​​តាម​ប្រមាញ់​ចោរ​ប្លន់​​ទូមាស​២នាក់ នោះ​បាន​ដក​ថយ​មក​ដល់​ផ្លូវ​ជាតិ​លេខ​៤វិញ​ហើយ ក្រោយ​ពី​រក​​ចោរ​ប្លន់​មិន​​ឃើញ ។​

អាច​បញ្ជាក់​​ថា ចោរ​​ប្លន់​ទាំង​២នាក់​​ប្រដាប់​ដោយ​​កាំភ្លើង​​អាកា​មួយ​ដើម ​ធ្វើ​សកម្មភាព​វាយ​បំបែក​ទូមាស​​ប្លន់​​​យក​មាសម្សិលមិញ​នេះជា​ចោរ​ព្រៃ​ភ្នំ​ក្រំ​ថ្ម​ ទើប​អាច​លាក់​​ខ្លួន​បាន​​ដោយ​សុវត្ថិភាព​បែប​នេះ ។​ ប្រសិន​បើ​ចោរ​ប្លន់​ធម្ម​តា ​ដែល​រត់​ចូល​ព្រៃ​មិន​ដែល​បាន​​រួចផុត​ពី​ការ​​តាម​ប្រមាញ់​របស់​សមត្ថកិច្ច​​ឡើយ ។​

​​ចាំមើល​ទៀត តើ​អាជ្ញា​ធរ​ខេត្ត​កំពង់​ស្ពឺ​ អាចស្រាវជ្រាវ​ចាប់​ចោរ​ប្លន់​ទូមាស​នេះ​បាន​ដោយ​កម្រិត​ណា?