កូនប្រុស​អ្នកនិពន្ធ​ជើង​ចាស់លោក​ឧកញ៉ា ហ៊ុយ គឹ​ង លោត​សម្លាប់​ខ្លួន​ពីលើ​ខុន​ដូ​​១៦​ជាន់​ស្លាប់

រាជធានី​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ​​ជា​ឧត្តមសេនីយ៍​យោធាម្នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​លោត​សម្លាប់​ខ្លួន​ពីលើ​ជាន់​ទី​១៦នៃ​អគារ​ខុនដូ​មួយ​កន្លែង ដែល​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​៣៣៧ សង្កាត់​បឹង​កក់​ទី​១ ​ខណ្ឌទួលគោក ​ហើយ​ធ្លាក់​ទៅ​លើ​​និង​ធ្លាយ​ដំបូលផ្ទះ​អ្នក​ក្បែ​រខាង ​បណ្តាលឱ្យ​បោក​ក្បាល​ស្លាប់​នៅ​កន្លែង​​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ខ​ណៈដែល​ស្ត្រី​ជា​ម្តាយ​បាន​ហៅ​បុគ្គលិក​មណ្ឌល​ផ្តាច់​គ្រឿងញៀន​DTA​​ នាំ​ទៅ​ប​ណ្ឌ​ល​​នោះ​ដើម្បី​ព្យា​បាល​​កន្លង​មក ។​

​បុរស​ដែល​ធ្វើ​អត្តឃាត​ឈ្មោះ​ ហ៊ុយ ឈី​ន ​អាយុ​២៧​ឆ្នាំ ជា​ឧត្តមសេនីយ៍​យោធា ​និងជា​កូនលោក​ឧកញ៉ា​ ហ៊ុយ គឹ​ង ជា​អ្នកនិពន្ធ​ និង​ជា​​តារា​ភាពយ​យន្ត​ជើង​ចាស់ មាន​លំនៅ​​ឋាន​ស្នាក់​នៅ​បន្ទប់​លេខ​១៦០៤ ជាន់​ទី​១៦ កន្លែង​កើតហេតុ​ខាងលើ​ ។

តាម​ព័ត៌មា​ន​បាន​ឱ្យ​​ដឹង​ថា លោក​ឧត្តមសេនីយ៍​រូប​​នេះ​ជា​មនុស្ស​ញៀន​ថ្នាំ ដែល​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ដាក់​មណ្ឌល​ជា​ច្រើន​លើក​មក​ហើយ​ ។ នៅ​មុន​ពេល​កើត​ហេតុ​ ខ​ណៈពេល​ដែល​គាត់​ស្នាក់​នៅ​ក្នុង​បន្ទប់​ខុន​ដូ ឥ​ទ្ធិ​ពល​គ្រឿងញៀន​បាន​រើ​ឡើង​ហើយក៍​បាន​ប្រើ​អ្នកបើកបរ​រថយន្ត​ទៅ​ទិញ​គ្រឿងញៀន តែ​អ្នកបើកបរ​មិន​ទៅ​ក៍បាន​ទូរស័ព្ទ​ប្រាប់​ស្ត្រី​ជា​ម្តាយ​ ឈ្មោះ​ ពៅ ឆវី អាយុ​៥៤​ឆ្នាំ បាន​ទៅ​ហៅ​បុគ្គលិក​មណ្ឌល​​ផ្តាច់​គ្រឿ​ញៀន​ DTA​ ចុះ​ទៅ​នាំ​កូន​ទៅ​មណ្ឌល​ ។

តាម​ប្រភព​​ព័ត៌មាន​បាន​ឱ្យ​​ដឹង​ទៀត​ថា ខណៈ​ពេល​ដែល​ម្តាយ ​និង​បុគ្គលិក​មណ្ឌល​កែប្រែ​ចុះ​មក​ដល់​ គាត់​ដឹងខ្លួន​ទាន់​ក៍បាន​បិទ​ទ្វារ​ និង​ដាក់​គន្លឹះ​រួច​ក៍​លោត​សម្លាប់​ខ្លួន​ពីលើ​អគារ​មក​ក្រោម​តែ​ម្តង​ ។

តាម​ស្ត្រី​ម្នាក់ ​ឈ្មោះ​ ងី សឿ​ន អាយុ​៣០​ឆ្នាំ ជាក​ម្ម​ការី​នី​កាត់ដេរ​ស្នាក់​នៅផ្ទះ​ជួលពីក្រោយ​ខុន​ដូ​នោះ​បានឱ្យ​​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គាត់​២​នាក់​បងប្អូន​បាន​នាំ​គ្នា​ហូប​បាយ​រូ​ចរាល់ប្រុង​ប្រមូល​ចាន​ចេញ​ ស្រាប់តែ​ឮ​​សំឡេងដូច​ផ្ទុះ​ហ្គា​ស ​ហើយ​ឃើញ​មនុស្ស​ម្នាក់​ដេក​ស្តូកស្តឹង​ផ្កាប់​​មុខ​នៅ​កណ្តាល​ផ្ទះ​ក្បែរ​ខ្លួន ​។ ​ភ្លាម​ៗ​គាត់​ស្មាន​តែ​ប្អូនស្រី​គាត់ ​ក៍បាន​ស្ទុះ​ទៅ​ឱប​​ស្រែកយំ​រត់​ចេញ​មក​ក្រៅ​ឱ្យ​​អ្នក​ជិតខាង​​​ជួយនាំ​គ្នា​លើក​ផ្ងា​រឡើង​ទើប​ដឹង​ថា មិនមែន​ប្អូន​​គាត់​ទេ​​ទើប​​បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​ឡើង​ ។ ​ដំបូល​ផ្ទះ​បាន​ធ្លុះធ្លាយ​ដោយសារ​តែ​បុរស​រូបនេះ​លោត​សម្លាប់​ខ្លួន​ហើយ​ធ្លាក់​ទៅ​ចំ​ ។​

បន្ទាប់​ពី​ភ្ញាក់ផ្អើល​ សមត្ថកិច្ច​ក៍បាន​ចុះ​ទៅ​ពិនិត្យ​សព​ រួច​ប្រគល់​ឱ្យ​​ក្រុម​គ្រួសារ​នាំ​យក​ទៅ​រៀប​ចំ​​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕​​​​