រ៉ូ​ណា​ល់​ដូ បើក​សណ្ឋាគារ​ផ្ទាល់​ខ្លួន​នៅ​តាម​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក​ក្នុង​ឆ្នាំ​2016

គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ កំពូល​កីឡាករ​របស់​ក្លិប Real Madrid បាន​រៀប​ផែនការ​ពី​អនាគត​របស់​ខ្លួន ក្រោយ​ពេល​ចូល​និវត្តន៍​ក្នុង​នោះ​មាន​បើក​សណ្ឋាគារ​ផ្ទាល់ខ្លួន​ក្រោម​ស្លាក​យីហោ CR7​នៅ​ក្នុង​ទីក្រុង​ផ្សេង​ៗ​លើ​ពិភពលោក​នៅ​ឆ្នាំ​ក្រោយ ។

របាយការណ៍​បាន​បញ្ជាក់​ថា រ៉ូ​ណា​ល់​ដូ ចំណាយ​ប្រាក់​៥៤​លាន​ផោន សង់​សណ្ឋាគារ​៤​កន្លែង​ក្នុង​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ តួ​ក​គី អេ​ស្ប៉ា​ញ និង​អា​មេ​រិ​ក ។ សណ្ឋាគារ​ដែល​មាន​ស្លាក​យីហោ CR7 របស់​រ៉ូ​ណា​ល់​ដូ នឹង​កំណត់​បើក​ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៦ និង​២០១៧ ៕