មហាវិទ្យាល័យ​អន្តរជាតិ Raffles Opulence បញ្ចប់​ការសិក្សា​ និង ការបង្ហាញម៉ូដ ឆ្នាំ​២០១៥

ភ្នំពេញ៖ មហាវិទ្យាល័យអន្តរជាតិ Raffles នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៥ បានប្រារព្ធ ពិធីបញ្ចប់ការសិក្សា និងការបង្ហាញម៉ូដ ដែលទទួលបានភាព ជោគជ័យយ៉ាងខ្លាំង ក្នុងការរចនានិង បង្ហាញសមត្ថភាពរបស់ យុវជនកម្ពុជាដ៏ឆ្នើម ជាពិសេសពួកគាត់ បានរំពឹងទុកយ៉ាងខ្លាំង ទៅលើសមត្ថភាពរបស់ពួកគាត់ អស់រយៈពេលពីរឆ្នាំ ពីប្រព័ន្ធអប់រំអន្តរជាតិ Raffles College ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ឆ្នាំនេះ Opulence ២០១៥ ប្រព្រឹត្តទៅនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ នៅថ្ងៃទី១៩ ខែធ្នូ ដើម្បីអបអរសាទរ ដល់អ្នកជំនាញវ័យក្មេង ដ៏មានទេពកោសល្យ ដែលទើបនិងបញ្ចប់ការសិក្សា សម្រាប់អនាគត នៃប្រទេសស្រស់ស្អាតមួយនេះ។

សេចក្តីប្រកាសបន្ដថា “នៅក្នុងស្ថាប័នរបស់យើង មហាវិទ្យាល័យអន្តរជាតិ Raffles គឺជាកន្លែងដែលផ្ដល់សេវាកម្ មអប់រំអន្តរជាតិឈានមុខគេ នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក និងប្រទេសស្វីស ដែលយើងមាន សាខាជាង៣០ កន្លែងនៅក្នុងទីក្រុងធំៗ និងសាខាជាច្រើនទៀត នៅទូទាំងពិភពលោក”។

ការបង្ហាញម៉ូតនេះ គឺមានលក្ខណៈពិសេស ស្របជាមួយពិធីបញ្ចប់ការសិក្សា ដោយមានការប្រមូលនូវគំនិតច្នៃប្រឌិត បីប្រភេទបញ្ចូលគ្នាពីអ្នករចនាម៉ូ៣រូប ដែលបានបញ្ចប់ ការសិក្សាសម្រាប់ឆ្នាំនេះផងដែរ ដោយបានបង្ហាញពី សំលៀកបំពាក់ ច្នៃប្រឌិតសម្រាប់បុរស សម្លៀកបំពាក់ស្រ្ដី sassy និងសម្លៀកបំពាក់ សំរាប់រាត្រីស្រមោលស។ លើសពីនេះទៀត បានបង្ហាញពីសមិទ្ធផលច្នៃប្រឌិត ដែលរចនាដោយនិស្សិតផ្នែកគូរប្លង និង ការច្នៃប្រឌិតផ្សេងៗទៀត ដែលជាសមិទ្ធផលឈានមុខ ត្រូវបានដាក់បង្ហាញផងដែរ៕