​មធ្យោបាយ​ចៀសវាង ការ​កើត​ជំងឺ​ត្រៀម​ក្រឡាភ្លើង​

​មធ្យោបាយ​ចៀសវាង ការ​កើត​ជំងឺ​ត្រៀម​ក្រឡាភ្លើង​

​គ្មាន​នរណា​ម្នាក់​ដឹង អំពី​របៀប​បង្ការ​ជំងឺ​ត្រៀម​ក្រឡាភ្លើង​ទេ ទោះបីជា​មាន​ការស្រាវជ្រាវ​ជាច្រើន កំពុងតែ​ដំណើរការ ក្នុង​រឿង​នេះ​ក៏ដោយ​។ ការសិក្សា​មួយ​ចំនួន បាន​មើលឃើញ​ថា ការប្រើ​ថ្នាំ​ជាតិ​កាល់ស្យូម វីតាមីន​បន្ថែម ឬ​ថ្នាំ​អាស្ពីរីន​ក្នុង​កម្រិត​ទាប អាច​មាន​ប្រយោជន៍ ប៉ុន្តែ ចំពោះ​លទ្ធផល​វិញ មាន​ភាពច្របូកច្របល់​។

ឥឡូវនេះ រឿង​ដ៏​ល្អ​បំផុត ដែល​អ្នក​អាច​ធ្វើបាន គឺ​ទទួលយក​ការថែទាំ ពេល​មាន​ផ្ទៃពោះ​ឲ្យបាន​ល្អ និង​ជួប​ពេទ្យ​គ្រូពេទ្យ តាម​ការ​ណាត់ជួប​ទាំងអស់​។ គ្រប់​ពេល​ទៅ​ជួប​គ្រូពេទ្យ គាត់​នឹង​ពិនិត្យ​សម្ពាធ​ឈាម និង​ធ្វើតេស្ត​ទឹកនោម រកមើល​កម្រិត​ជាតិ​ប្រូតេអ៊ីន​។

វា​ក៏​ជា​រឿង​សំខាន់​ដែរ ក្នុង​ការយល់ដឹង​អំពី រោគសញ្ញា​ប្រកាសអាសន្ន នៃ​ជំងឺ​ត្រៀម​ក្រឡាភ្លើង ដូច្នេះ អ្នក​អាច​មាន​ការប្រុងប្រយ័ត្ន ហើយ​ប្រាប់​គ្រូពេទ្យ​ឲ្យដឹង និង​ព្យាបាល​ឲ្យបាន​ឆាប់ តាម​តែ​អាច​ធ្វើបាន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។