របស់​កខ្វក់​ទាំង ៨ ដែល​អ្នក​ប៉ះ​រាល់ថ្ងៃ

របស់​កខ្វក់​ទាំង ៨ ដែល​អ្នក​ប៉ះ​រាល់ថ្ងៃ

​ខាងក្រោម​នេះ គឺជា​តារាង​វត្ថុ​គគ្រិច​ទាំង ១០ ដែល​អ្នក​ប៉ះពាល់​ស្ទើរ​រាល់ថ្ងៃ តែ​អ្នក​មិនដឹងថា វា​មាន​គ្រោះថ្នាក់ ចំពោះ​សុខភាព​របស់​អ្នក​ប៉ុណ្ណា​នោះទេ ជាពិសេស កូនក្មេង និង​មនុស្ស​ចាស់ ដែល​មាន​សុខភាព​ទន់ខ្សោយ​។ ដូច្នេះ ចាប់ពី​បាន​អាន​អត្ថបទ​នេះ ហើយ​ចូរ​ប្រញាប់​ទៅ​សម្អាត ហើយ​ប្រុងប្រយ័ត្ន​ខ្លួនឯង ពេល​ឃើញ​របស់​ទាំងនោះ​។​

​របស់​កខ្វក់​ទី ១ លុយ​
​អ្នកណា​ក៏​ស្រឡាញ់​លុយ​ដែរ តែ​អ្នក​ត្រូវ​ដឹង​ថា លុយ​មួយ​សន្លឹក មាន​មនុស្ស​កាន់​ប៉ុន្មាន​រយ​អ្នក​? ប៉ុន្មាន​ពាន់​អ្នក​? ឬ​ប៉ុន្មាន​ម៉ឺន​អ្នក​? ហើយ​ដៃ​មនុស្ស​ម្នាក់ មាន​មេរោគ​ប៉ុន្មាន​ទៅ​? សាក​គិត​មើល​ថា លុយ វា​កខ្វក់​កម្រិត​ណា​នោះ​?

​របស់​កខ្វក់​ទី ២ កន្លែង​មាន​ដៃ​កាន់ ឬ​មួល​
​តើ​អ្នកដឹង​ទេ កន្លែង​ដែល​អ្នក​ឧស្សាហ៍​ប្រើ ប៉ុន្តែ កម្រ​លាង​សម្អាត គឺជា​កន្លែង​ដែល​មាន​មេរោគ​ច្រើន​បំផុត​។ ដៃ​ទ្វារ សោរ​បន្ទប់ទឹក ទ្វារ​ទូរទឹកកក ... សុទ្ធតែ​ជា​កន្លែង​ផ្ទុកមេរោគ​ដ៏​ច្រើន ហើយ​អ្នក​មិន​ដែល​លាង​ស្អាត​ទីនោះ​ឡើយ​។​

​របស់​កខ្វក់​ទី ៣ ដៃ​ទូរ​ទឹកកក​
​អ្នក​ប្រើ​វា​រាល់ថ្ងៃ អ្នកបើក​វា​រាល់ថ្ងៃ អ្នក​ប៉ះ​វា​រាល់ថ្ងៃ តែ​អ្នក​មិន​ដែល​លាង​សម្អាត​វា​ឡើយ​។ បាក់តេរី អាចបង្កើត​កូនចៅ ត្រឹមតែ ២០ នាទី​ប៉ុណ្ណោះ ក្រោយពេល​ដែល​អ្នក​ប៉ះពាល់​វា ដែល​មានន័យថា អ្នក​កាន់​តែ​ប្រើ បាក់តេរី​កាន់តែច្រើន​។​

​របស់​កខ្វក់​ទី ៤ អេ​ប៉ុង​លាងចាន នៅ​ផ្ទះបាយ​
​គ្មាន​អ្វី​មាន​មេរោគ​ច្រើនជាង​វា​ទេ ហើយ​អេ​ប៉ុង​លាងចាន ក៏​ជា​ឋាន​សួគ៌ា សម្រាប់​មេរោគ​ដែរ​។​

​របស់​កខ្វក់​ទី ៥ កន្លែង​លាងចាន​
​គេ​ប៉ាន់ប្រមាណ​ថា មាន​បាក់តេរី​ប្រហែលជា ៥០ ម៉ឺន រស់នៅ​ក្នុង​កន្លែង​ធុង​លាងចាន​។ ប្រញាប់​ទៅ​សម្អាត ទី​នោះ​ឲ្យបាន​ស្អាត​ទៅ​។​

​របស់​កខ្វក់​ទី ៦ តេ​ឡេប​ញ្ជា​
​អ្នក​ធ្លាប់​ញ៉ាំ​អាហារ​បណ្តើរ កាន់តែ​តេ​លេប​ញ្ជា​ទូរទស្សន៍​បណ្តើរ ហើយ​ពិត​ណាស់ មេរោគ និង​បាក់តេរី​ជាច្រើន កំពុង​តោង​ជាប់​តេ​ឡេ ហើយ​អ្នក​ក៏​ប្រហែលជា​កំពុង​ញ៉ាំ​មេរោគ ឬ​បាក់តេរី​ទាំងអស់​នោះ​ផង​ក៏​មិនដឹង​។​

​របស់​កខ្វក់​ទី ៧ រទេះរុញ​អីវ៉ាន់​
​ក្នុង​មួយ​ថ្ងៃៗ នៅក្នុង​ផ្សារ​ទំនើប មាន​មនុស្ស​ច្រើនណាស់ ដែល​ប៉ះ​រទេះ​នេះ​។ រទេះរុញ មាន​ជាប់​បាក់តេរី​រាប់លាន​ប្រភេទ ដែល​អ្នក​មើល​មិនឃើញ​។​

​របស់​កខ្វក់​ទី ៨ ចាន​បង្គន់​
​ប្រញាប់​ទៅ​លាង​សម្អាត ហើយ​ឧស្សាហ៍​ដុសលាង​វា ឲ្យបាន​ញឹកញាប់ តាម​ដែល​អាច​ធ្វើទៅបាន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។