ដំឡើង​បង្គោល​ភ្លេ​ី​ង​បំភ្លឺ​ផ្លូវ​តាម​សំណូមពរ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី

រាជធានី​ភ្នំពេញ ៖ មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដោយ​មាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ សាលា​រាជធានី​ភ្នំពេញ បាន​ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​លេខ​១០០៣ ចាប់ពី​ផ្លូវ​លេខ​១៩៨៦ រហូត​ដល់​វិ​ថី​ម៉ុង ឫ​ទ្ឋី ចំនួន​៤៣​បង្គោល  និង​បាន​ដំឡើង​បង្គោល​ភ្លើង​ព្រែក​ជា​២ នៅ​សួនច្បារ​រដ្ឋសភា​បាន​ចំនួន​១៣​បង្គោល​ផង​ដែរ ហេ​ី​យ​នឹង​ដាក់​បំភ្លឺ​ផ្លូវ​នៅ​រាត្រី​ថ្ងៃនេះ ៕