លោក​ ម៉ៅ ធនិន ៖ ​សូម​ឲ្យ​ពលរដ្ឋ​ធ្វើ​ជា​ភ្នាក់ងារ​ល្អ​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច

ខេត្តពោធិ៍សាត់​ ៖​ ទោះបីរ​វល់​ការងារ​រាជការ​ និង​ការ​អភិ​វ​ឌ្ឍ​ខេត្ត​មានការ​មមាញឹក​យ៉ាងណា​ក៍ដោយ​ ​ក៏​ការ​​គោរព​ស្រឡាញ់​ចំពោះ​ប្រជាពលរដ្ឋ​របស់​ខ្លួន ​លោក​ ម៉ៅ​ ធនិន​ អភិបាល​​ខេត្ត​​ ​​នៅ​តែ​រក​ឱ​កាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​តាម​បណ្ដា​ភូមិ​ឃុំ​ស្រុក​ជា​និច្ច ​ដើម្បី​សម្ដែង​ពី​ការ​នឹករលឹក ​និង​ដឹង​សុខ​ដឹង​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​ថ្នាក់ដឹកនាំ​ខេត្ត​ជាមួយ​ប្រជាពលរដ្ឋ​ ។​

ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១៩ ​ខែធ្នូ​ ឆ្នាំ​២០១៥​ លោក​អភិបាលខេត្ត​ បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ទាំង​១០​ភូមិ​ ក្នុង​សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​ ប្រមាណ​ជាង​៣០០០​នាក់​ ដែល​ពិធី​នេះ​ប្រារ​ព្វ​ធ្វើ​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ពោធិ៍សាត់​ ដោយ​មានការ​ចូលរួម​ពី​លោក​ជំទាវ ឯម ប៉ុណ្ណា​ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​មណ្ឌល​​ពោធិ៍សាត់ លោក​ ម៉ក់ រ៉ា​ អភិបាលរង​ខេត្ត មេ​បញ្ជា​ការ​កងកម្លាំងប្រដាប់អាវុធ​ទាំង​​៣ ​និង​ប្រធាន អនុប្រធាន​មន្ទីរ​ក្នុង​ខេត្ត​មួយ​ចំនួន​ទៀត ។

​លោក ម៉ៅ ធនិន បាន​សម្តែង​ការ​កោតសរសើរដល់​អាជ្ញាធរ​ដែនដី និងប្រជាពលរដ្ឋ​ដែល​បាន​រួម​កម្លាំង​សាមគ្គី រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន និង​ផ្តល់​ផល​ប្រយោជន៍​ជា​ច្រើនក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​ខេត្ត​​ ក៏​ដូច​បណ្ដា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​ដែរ ​គឺ​ប្រជាពលរដ្ឋ​មាន​តួនាទី​សំខាន់​ណាស់ ជា​កោសិកា​របស់​សង្គម បើ​គ្រួសារ​​ល្អ មានការ​យល់​ដឹង និងមាន​សុភមង្គល​ហើយ​នោះ​ ធ្វើ​ឲ្យ​ស្ថានភាព​សន្តិសុខ សណ្តាប់ធ្នាប់ នៅ​ក្នុង​មូលដ្ឋាន កាន់តែ​ប្រសើរ និងមានការ​រីក​ចម្រើន ។ ​

ក្នុង​ឱ​កាស​នោះ​​ដែរ លោក​ ម៉ៅ ធនិន​ បាន​ជូន​សា​រុង​ម្នាក់​មួយ​ដល់​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​ចូលរួម​ជាង​៣០០០​នាក់​ ​ទុកជា​របស់​កំដរដៃ​ផង​ដែរ ​៕ ​