ឡូយមែន! រៀបការបែបបរិស្ថាន ទាំងភ្ញៀវ និងកូនកម្លោះកូនក្រមុំ ជិះកង់ទាំងអស់គ្នា

ចិន៖ ពិធីរៀបមង្គលការដ៏កម្រប្រទះឃើញមួយ របស់គូស្នេហ៍មួយគូ បានប្រារព្ធឡើង ក្នុងន័យថែរក្សាបរិស្ថាន និងថែមទាំងគួរឲ្យចាប់អារម្មណ៍ទៀតផង ដែលភ្ញៀវចូលរួមទាំងអស់ នាំគ្នាជិះកង់តាមកូនក្រមុំកូនកម្លោះ ពេញក្នុងទីក្រុងតែម្តង។

ឡូយមែន! រៀបការបែបបរិស្ថាន ទាំងភ្ញៀវ និងកូនកម្លោះកូនក្រមុំ ជិះកង់ទាំងអស់គ្នា

ពិធីរៀបការនេះ​បាន ធ្វើឡើងនៅក្នុង ទីក្រុងជីងស៊ូ ខេត្តហួរប៊ី ប្រទេសចិន។ កូនកម្លោះមានឈ្មោះ Li Jubo បានធ្វើពិធីរៀបការប្លែកពីធម្មតា ដោយបានរៀបចំឲ្យមានជាការជិះកង់។ កូនកម្លោះរូបនេះ បានរៀបរាប់ថា គេចង់ឲ្យពិធីរៀបការរបស់ខ្លួន មានភាពរ៉ូមែនទិច សន្សំសំចៃថវិកា និងថែមទាំងជាពិធីរៀបការដែលគិតគូរ និងការពារថែរក្សាបរិស្ថានផងដែរ។

ពិធីរៀបការដ៏ប្លែកនេះ ត្រូវបានគាំទ្រ ពីមិត្តភក្តិជាច្រើន របស់កូនកំលោះក្រមុំ មួយគូនេះ ដោយមានការចូលរួមជាភ្ញៀវកិត្តិយសជាង ១០០នាក់ ជិះកង់តាមពីក្រោយ។ ក្រោយពីការជិះកង់ជុំវិញទីក្រុង អស់រយៈពេលជាង ១ម៉ោងរួចមក កូនកម្លោះនិងកូនក្រមុំ បានមកដល់គោលដៅ របស់ពួកគេ ហើយអ្នកទាំងពីរ​ក៏ត្រូវបានមិត្តភក្តិទាំងអស់ និង សាច់ញាតិទាំងឡាយ ជូនពរ និងអបអរដល់គូស្វាមីភរិយាថ្មី។

យ៉ាងណាមិញ ពិធីមង្គលការនេះ ក៏ត្រូវទទួលបានការចាប់អារម្មណ៍ ពីប្រជាជនក្នុងតំបន់ និង​តាមបណ្តាញសង្គម ផងដែរ ៕

 ឡូយមែន! រៀបការបែបបរិស្ថាន ទាំងភ្ញៀវ និងកូនកម្លោះកូនក្រមុំ ជិះកង់ទាំងអស់គ្នា
ឡូយមែន! រៀបការបែបបរិស្ថាន ទាំងភ្ញៀវ និងកូនកម្លោះកូនក្រមុំ ជិះកង់ទាំងអស់គ្នា
ឡូយមែន! រៀបការបែបបរិស្ថាន ទាំងភ្ញៀវ និងកូនកម្លោះកូនក្រមុំ ជិះកង់ទាំងអស់គ្នា
ឡូយមែន! រៀបការបែបបរិស្ថាន ទាំងភ្ញៀវ និងកូនកម្លោះកូនក្រមុំ ជិះកង់ទាំងអស់គ្នា
កូនក្រមុំ និងកូនកម្លោះទទួលបានការជូនពរ និង អបអរពី មិត្តភក្តិនិងសាច់ញាតិ

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត