គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន ​ត្រូវ​បញ្ចូន​ទៅ​​​ព្យាបាល​នៅ​ប្រទេស​ថៃ​បន្ត​​

គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន ​ត្រូវ​បញ្ចូន​ទៅ​​​ព្យាបាល​នៅ​ប្រទេស​ថៃ​បន្ត​​

លោក Sam Schweingruber ​គ្រូ​បង្វឹក​របស់​ក្រុម​ភ្នំពេញ​ក្រោន​ដែល​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​បន្ត​នៅ​ប្រទេស​ថៃ​ហើយ​បន្ទាប់​ពី​សម្រាក​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​អស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​។ នេះ​បើ​តាម​លោក Andy Brouwer ​បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook ។

 គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន ​ត្រូវ​បញ្ចូន​ទៅ​​​ព្យាបាល​នៅ​ប្រទេស​ថៃ​បន្ត​​ Sam Schweingruber

 

លោក Andy ​មន្ត្រី​ព័ត៌មាន​របស់​ក្លិប​ភ្នំពេញ​ក្រោន ​បាន​សរសេរ​បង្ហោះ​នៅ​ក្នុង​ក្រុម​អ្នក​គាំទ្រ PPCFC Fan Club ​ថា​៖ “គ្រូ​បង្វឹក​របស់​ក្រុម PPCFC លោក Sam Schweingruber ​បច្ចុប្បន្ន​កំពុង​តែ​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​ដើម្បី​បន្ត​ព្យាបាល​របួស​របស់​លោក​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​យប់​ថ្ងៃ​អង្គារ​ដើម​សប្ដាហ៍​នេះ។ សូម​អរគុណ​សម្រាប់​អ្នក​រាល់​គ្នា​ដែល​តែងតែ​ផ្ញើ​សារ​ជូន​ពរ​ដល់​គាត់”។

 

សូម​បញ្ជាក់​ថា Sam ​មាន​របួស​ធ្ងន់ ​ដោយ​កាល​នៅ​កាល់ម៉ែត​មាន​គ្រូ​ពេទ្យ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត មុន​ពេល​ផ្លាស់​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​នេះ៕

 

​អត្ថបទ៖ មុន្នី រម្យ