តន្ត្រីករ​ម្នាក់​នៅ​ប្រឹង​ផ្លុំ​សាក់សូហ្វូន​ទាំង​កំពុង​ដេក​ឱ្យ​ពេទ្យ​វះកាត់​ខួរ​ក្បាល​


តន្ត្រីករ​ម្នាក់​នៅ​ប្រឹង​ផ្លុំ​សាក់សូហ្វូន​ទាំង​កំពុង​ដេក​ឱ្យ​ពេទ្យ​វះកាត់​ខួរ​ក្បាល​

តន្ត្រីករ​ជនជាតិ​អេស្ប៉ាញ​ម្នាក់​ដែល​មាន​ជំងឺ​ដុះ​ដុំសាច់​ក្នុង​ខួរ​ក្បាល​ត្រូវ​បាន​​ក្រុម​គ្រូពេទ្យ​ទុក​ឱ្យ​ដឹង​ខ្លួន និង​អាច​ផ្លុំ​សាក់សូហ្វូន​របស់​គាត់​ ក្នុង​ពេល​កំពុង​វះកាត់​​ដើម្បី​ធ្វើ​​ឱ្យ​ប្រាកដ​ថា​ ប្រព័ន្ធ​ប្រសាទ​របស់​គាត់​នៅ​ដំណើរ​ការ​ល្អ​។

 

តន្ត្រីករ​ម្នាក់​នៅ​ប្រឹង​ផ្លុំ​សាក់សូហ្វូន​ទាំង​កំពុង​ដេក​ឱ្យ​ពេទ្យ​វះកាត់​ខួរ​ក្បាល​
 
អ្នក​ជំងឺ​ដែល​ជា​តន្ត្រីករ​ខាង​លើ​មាន​ឈ្មោះ​ថា Carlos Aguilera វ័យ​២៧​ឆ្នាំ​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចាក់​ថ្នាំ​បំបាត់​ការ​ឈឺចាប់ តែ​មិន​ចាក់​ថ្នាំ​សន្លប់​ទេ ព្រោះ​ចង់​ទុក​ឱ្យ​គាត់​នៅ​មាន​លទ្ធភាព​លេង​ឧបករណ៍​តន្ត្រី​ដែល​គាត់ចូលចិត្ត​ និង​ចង់​បញ្ជាក់​ថា​ការ​វះកាត់​នេះ​មិន​បាន​ធ្វើ​​ឱ្យ​គាត់​តក់ស្លត់ ឬ​បាត់បង់​សមត្ថភាព​លេង​ភ្លេង​របស់​គាត់​ឡើយ​។
 
វេជ្ជបណ្ឌិត​ឯកទេស​ខាង​វះកាត់​ប្រព័ន្ធ​ប្រសាទ​បាន​អះអាង​ថា នេះ​ជា​វិធី​ដ៏​ល្អ​បំផុត​ហើយ​ដើម្បី​ឱ្យ​អ្នក​ជំងឺ​បាន​រំសាយ​ចិត្ត និង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សមត្ថភាព​ជា​តន្ត្រីករ​របស់​លោក Aguilera ​ព្រោះ​គាត់​តែ​និយាយ​ថា បើ​គ្មាន​តន្ត្រី​ទេ នោះ​ជីវិត​គាត់​ក៏​គ្មាន​ន័យ​អ្វី​ដែរ​៕

 

 
ប្រែ​សម្រួល​៖ សុគន្ធី
ប្រភព៖ upi​