រមណីយដ្ឋាន​វត្ត​ភ្នំ​​ជា​បេះ​ដូង​ នៃ​ក្រុង​ភ្នំពេញ

រមណីយដ្ឋាន​វត្ត​ភ្នំ​​ជា​បេះ​ដូង​ នៃ​ក្រុង​ភ្នំពេញ

វត្ត​ភ្នំ​គឺជា​បេះ​ដូង​នៃ​ក្រុង​​ភ្នំពេញ ដែល​បាន​​ផ្ដល់​ឈ្មោះ​ដល់​ទី​ក្រុង​មួយ​នេះ។ វត្ត​ភ្នំ​ជា​កន្លែង​ទេសចរណ៍​មួយ​សំខាន់​ក្នុង​រាជធានី​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ។ វត្ត​ភ្នំ​មាន​កម្ពស់​ ២៧ ម៉ែត្រ។

 
រមណីយដ្ឋាន​វត្ត​ភ្នំ​​ជា​បេះ​ដូង​ នៃ​ក្រុង​ភ្នំពេញ

 

រមណីយដ្ឋាន​វត្ត​ភ្នំ​​ជា​បេះ​ដូង​ នៃ​ក្រុង​ភ្នំពេញ

 

 

ដើម​ឡើយ​មាន​រឿង​ដំណាល​ថា មាន​ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ ពេញ ថ្ងៃ​មួយ​បាន​ដើរ​លេង​តាម​ដង​ទន្លេ​មេគង្គ​ ក៏​បាន​​ឃើញ​ដើម​គគី​មួយ​​បណ្ដែត​ជិត​ច្រាំង​ទន្លេ​ គាត់​​ក៏​បាន​​ហៅ​អ្នក​ជិត​ខាង​មក​ជួយ​ទាញ​យក​ដើម​គគី​នោះ។ នៅ​ក្នុង​ដើម​គគី​នោះ គាត់​បាន​ក៏​បាន​រក​ឃើញ​ពុទ្ធ​ដិមាករ​ដ៏​មាន​តម្លៃ​ ៤ អង្គ។ នៅ​ក្នុង​អំឡុង​ឆ្នាំ ១៣៧២ គាត់​ក៏​នាំ​អ្នក​ស្រុក​ពូន​ជា​ភ្នំ​ និង សាង​សង​វិហារ​មួយ​ដើម្បី​តម្កល់​ពុទ្ធ​បដិមាករ​​នោះ។ នៅ​ឆ្នាំ ១៩៣៤ ព្រះ​បាទ​ពញាយ៉ាត បាន​មក​ដល់​ទី​នេះ ហើយ​បាន​សាងសង់​ទី​ក្រុង​មួយ​​ដោយ​យក​ឈ្មោះ​តាម​កន្លែង​នេះ។

 
រមណីយដ្ឋាន​វត្ត​ភ្នំ​​ជា​បេះ​ដូង​ នៃ​ក្រុង​ភ្នំពេញ

 

ផ្អែក​តាម​សៀវភៅ​តំបន់​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រៀបរៀង​ដោយ​លោក កែវ ភួង បាន​រៀបរាប់​ថា នៅ​ក្នុង​បរិវេណ​វត្ត​ភ្នំ មាន​ចេតិយ​ធំ​មួយ​នៅ​ក្រោយ​ព្រះវិហារ ដែល​តម្កល់​ព្រះ​ធាតុ​របស់​ស្ដេច​ពញាយ៉ាត និង ចេតិយ​សម្រាប់​តម្កល់​ព្រះ​ធាតុ​របស់​ព្រះ​ញាតិវង្ស​ពញាយ៉ាត។ នៅ​ក្នុង​ចេតិយ​នោះ​មាន​នៅ​សល់​គ្រឿង​បដិមា​ព្រះពុទ្ធ​នៅ​សម័យ​អង្គរ។ ចេតិយ​ និង ព្រះវិហារ​នៅ​វត្ត​ភ្នំ បាន​សាងសង​ឡើង​វិញ​ជា​ច្រើន​ដង គឺ​នៅ​ឆ្នាំ ១៤៣៤, ១៨០៦, និង ១៩២៦ ដែល​ពី​ម្ដង​ទៅ​ម្ដង​កាន់​តែ​ធ្វើ​ឲ្យ​វា​មាន​សម្រស់​ឡើង។

 

សៀវភៅ​មគ្គុទ្ទេសក៍​ទេសចរ​ដែល​បាន​បោះពុម្ព​កាល​ពី​អំឡុង​ឆ្នាំ ២០០៣ មួយ​នេះ​ក៏​បាន​ចាត់​ទុក​ថា វត្តភ្នំ​ជា​កន្លែង​ទេសចរណ៍​មួយ​នៅ​រាជធានី​ភ្នំពេញ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​យ៉ាង​ច្រើន​ ជាពិសេស​នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ ភ្ញៀវ​ជាតិ​ជាច្រើន​ចូល​ចិត្ត​មក​ជួបជុំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​នៅ​ទី​នេះ។ ឯ​ជន​បរទេស​ក៏​បាន​មក​ទស្សនា​ និង ផ្ដិត​រូប​ភាព​ពី​រមណីយដ្ឋាន​វត្តភ្នំ ទុក​ជា​អនុស្សាវរីយ៍៕

 

 
រមណីយដ្ឋាន​វត្ត​ភ្នំ​​ជា​បេះ​ដូង​ នៃ​ក្រុង​ភ្នំពេញ

 
រមណីយដ្ឋាន​វត្ត​ភ្នំ​​ជា​បេះ​ដូង​ នៃ​ក្រុង​ភ្នំពេញ

 
រមណីយដ្ឋាន​វត្ត​ភ្នំ​​ជា​បេះ​ដូង​ នៃ​ក្រុង​ភ្នំពេញ

 
រមណីយដ្ឋាន​វត្ត​ភ្នំ​​ជា​បេះ​ដូង​ នៃ​ក្រុង​ភ្នំពេញ

 
រមណីយដ្ឋាន​វត្ត​ភ្នំ​​ជា​បេះ​ដូង​ នៃ​ក្រុង​ភ្នំពេញ

 

រូបភាព៖ ទូរសព្ទដៃ