ប្រលងជ្រើសរើស បេក្ខជន មានសមត្ថភាព យកទៅបណ្តុះបណ្តាល ជានាយទាហាន នាពេលអនាគត

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត នាយរង សេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា «ឆ្នាំនេះបេក្ខជន ដែលមានសមត្ថភាព បានចូលរួមប្រលង ធ្វើទាហានច្រើនជាងឆ្នាំមុន » ពួគគេនឹងត្រូវជ្រើសរើស យកទៅធ្វើការបណ្តុះបណ្តាល ដើម្បីក្លាយជាមេទាហាន ដឹកនាំកងទ័ព នាពេលអនាគត ។

ក្នុងវគ្គបណ្តុះបណ្តាល ទាហានសកម្មឆ្នាំនេះ មានបេក្ខជន ចូលរួមមានការកើនឡើង ប្រមាណជាង៤៣ភាគរយ បើប្រៀបធៀបទៅនិងឆ្នាំមុន ។ ពួកគេត្រូវឆ្លងកាត់ការជ្រើសរើស យ៉ាងយកចិត្តទុកដាក់ពី ក្រុមអ្នកជំនាញកងទ័ព លើលក្ខណៈសម្បត្តិ សមត្ថភាព  ។

នាយរងសេនាធិការបានបញ្ជាក់ថា ការប្រលងនេះមាន លក្ខណៈសុក្រិត្យភាពបំផុត បើទោះជា នៅច្រកធំមិនការឆែកឆេក៏ដោយ តែនៅក្នុងបន្ទប់ប្រលងវិញ មានការពិនិត្យ និងឆែកឆេយ៉ាងតឹងរឹងបំផុត ដោយគណៈកម្មការយើង បានចាត់ឲ្យមានអនុរក្ស អប្បមាតនងមេប្រយោគ ដើម្បីត្រួតពិនិត្យជាប្រចាំ។

កិច្ចការនេះយើងបាន យកចិត្តទុកដាក់ពី មួយឆ្នាំទៅមួយឆ្នាំ ក្នុងការដឹកនាំការប្រលង  ដើម្បីឲ្យបេក្ខជនទទួលបាន ភាពយុត្តិធម៌ត្រឹមត្រូវ ស្មើគ្នា នឹងទទួលយកបាន អ្នកជាប់គឺជាប់ដោយសប្បាយចិត្ត អ្នកមិនជាប់ក៏អស់ចិត្ត កិច្ចការនេះយើងបាន ធ្វើតាំងពីមុនថ្ងៃប្រលងពោលគឺ ពីដំណាក់កាលដាក់ពាក្ស ពេលប្រលង និងក្រោយ ការប្រលង (ការធ្វើកំណែរ)ហើយយើងក៏បានសំណូមពរ ឲ្យមានការចូលរួមពី អាណាព្យាបាល មហាជន និងភាគីពាក់ព័ន្ធ ចូលរួមផ្តល់ព័ត៌មាន ប្រសិនបើមានភាព មិនប្រក្រតីផ្សេង ក្នុងនោះតាមរយៈទូរស័ព្ទ ហ្វេសបុក អ៊ីមេល ដែលក្រុមការងារមាន Hot Line ចាំទទួល ដើម្បីធ្វើឲ្យការងារនេះមានសុក្រិត្យភាព។

ទាក់ទិនការចាប់អារម្មណ៍ពីមហាជនលោកថា ការបណ្តុះបណ្តាលទាំង៣នេះ មានសារសំខាន់ណាស់ សម្រាប់យុវជនរបស់យើង ដែលចាប់អាជីពជានាយទាហាន។ ព្រោះថាអាជីពជាទាហានឬ ជានាយទាហានមានមានការ ទទួលខុសត្រូវខ្ពស់ ដូចជា ការដឹដល់កងកម្លាំងផ្សេងៗទៀត ដែលត្រូវប្រឈមជាមួយនឹងភាពគ្រោះថ្នាក់ និងធ្វើឲ្យអ្នកនៅក្រោមបង្គាប់ របស់ខ្លួនមានគ្រោះថ្នាក់ និងអាចបាត់បង់ជីវិត។

លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ការប្រលងលើកនេះ ផ្តោតទៅលើការងារបណ្តុះបណញតាលសំខាន់៣ ទី១ផ្នែកជំនាញ ចំណេះដឹងទូទៅ វិទ្យាសាស្រ្តសង្គម ក៏ដូចជា វិទ្យាសាស្រ្តយោធា ដែលជាជំនាញសម្រាប់បំពេញបេសកកម្ម។ ទី២ កាយសម្បទា និងស្មារតីរឹងមាំក្នុងការបំពេញភារកិច្ចផ្សេងៗ និងទី៣ភាពជាអ្នកដឹកនាំ ពោលគឺនិស្សិតទាំងអស់ដែលទទួលបានការបណ្តុះបណ្តាលនេះ ទទួលបានឳកាសច្រើនគឺមានវិន័យក្នុងការលត់ដំខ្លួន ការគ្រប់គ្រងខ្លួន ការដឹកនាំអ្នកដទៃ និងត្រៀមលក្ខណៈទៅដឹកនាំកងទ័ពនាពេលអនាគត៕

ប្រលងជ្រើសរើស បេក្ខជន មានសមត្ថភាព យកទៅបណ្តុះបណ្តាល ជានាយទាហាន នាពេលអនាគត

ប្រលងជ្រើសរើស បេក្ខជន មានសមត្ថភាព យកទៅបណ្តុះបណ្តាល ជានាយទាហាន នាពេលអនាគត

ប្រលងជ្រើសរើស បេក្ខជន មានសមត្ថភាព យកទៅបណ្តុះបណ្តាល ជានាយទាហាន នាពេលអនាគត

ប្រលងជ្រើសរើស បេក្ខជន មានសមត្ថភាព យកទៅបណ្តុះបណ្តាល ជានាយទាហាន នាពេលអនាគត