រថយន្ត​កំពូលៗ​ចំនួន​ប្រាំ​ដែល​ចេញ​លក់​ក្នុង​ឆ្នាំ​២០១៥​នេះ

រថយន្ត​កំពូលៗ​ចំនួន​ប្រាំ​ដែល​ចេញ​លក់​ក្នុង​ឆ្នាំ​២០១៥​នេះ

​​​​​​​​​​​​២០១៥​ គឺ​ជា ​ឆ្នាំ​មួយ​ដែល​មាន​ការ​បញ្ចេញ​លក់​រថយន្ត​ជា​ច្រើន​ប្រភេទ​ពី​សំណាក់​ក្រុមហ៊ុន​ជា​ច្រើន​ មិន​ថា ​រថយន្ត​ប្រភេទ​ធម្មតា​ ឬ​ រថយន្ត​កំពូលៗ​ដែល​មាន​តម្លៃ​ថ្លៃ​នោះ​ទេ។ ជាក់​ស្ដែង​ខាង​ក្រោម​នេះ​ មាន​រថយន្ត​កំពូល​ចំនួន​ប្រាំ​ម៉ូដែល​ បាន​ចេញ​លក់​ក្នុង​ឆ្នាំ​នេះ។

 

-រថយន្ត​ Lamborghini Aventador SV ​ស៊េរី​២០១៦​​

 

 

រថយន្ត​កំពូលៗ​ចំនួន​ប្រាំ​ដែល​ចេញ​លក់​ក្នុង​ឆ្នាំ​២០១៥​នេះ

 

រថយន្ត​ Lamborghini Aventador SV ដែល​មាន​តម្លៃ​ ៥០០ ០០០ ​ដុល្លារ​នេះ​ មាន​កម្លាំង​ខ្លាំង​មិន​ចាញ់​រថយន្ត​ Lamborghini Veneno ដែល​មាន​តម្លៃ ​៤​លាន​ដុល្លារ​នោះ​ទេ។ រថយន្ត​នេះ​មាន​​ម៉ាស៊ីន​​ប្រភេទ​ Vចំនួន​ ១២​ ដែល​មាន​ទំហំ​៦,៥​លីត្រ​ និង​មាន​កម្លាំង​៧៤០​សេះ។ វា​អាច​បង្កើន​សន្ទុះ​ពី​០​គ.ម/ម៉​ ទៅ​១០០​គ.ម/ម៉​​ ក្នុង​​រយៈ​ពេល​ ២,៨​វិនាទី​ និង​អាច​រត់​ក្នុង​ល្បឿន​អតិបរមា​ ៣៥០​គ.ម/ម៉។

 

-​​រថយន្ត​ Ferrari California T ​ស៊េរី​២០១៥​

 

 

រថយន្ត​កំពូលៗ​ចំនួន​ប្រាំ​ដែល​ចេញ​លក់​ក្នុង​ឆ្នាំ​២០១៥​នេះ

 

រថយន្ត​នេះ​មាន​តម្លៃ​​ប្រមាណ​ចាប់​ពី​​ ១៩៩ ៩០០​ ដុល្លារ​ក្នុង​មួយ​គ្រឿង ដែល​វា​មាន​ម៉ាស៊ីន​​ប្រភេទ​ V ចំនួន​៨​ ទំហំ​ ៣,៨​លីត្រ​ និង​ មាន​កម្លាំង​ ៥៥៣​សេះ។ ម៉ាស៊ីន​របស់​វា​អាច​បង្កើន​សន្ទុះ​ពី​០​ទៅ​៩៦​គ.ម/ម៉​ក្នុង​ពេល​ ៣,៣​វិនាទី​ និង​អាច​រត់​ក្នុង​ល្បឿន​លឿន​បំផុត​ត្រឹម​ ៣១៥​គ .ម/ម៉។ ចំពោះ​ការ​​បើក​នៅ​ក្នុង​ទីក្រុង​វា​ស៊ី​ប្រេង​អស់​ ១៤,៧​លីត្រ​/​១០០​គ.ម​ និង​ ១០​លីត្រ​/១០០​គ.ម​សម្រាប់​ក្រៅ​ក្រុង។

 

-រថយន្ត​ Rolls-Royce Wraith ស៊េរី​២០១៥

 

 

រថយន្ត​កំពូលៗ​ចំនួន​ប្រាំ​ដែល​ចេញ​លក់​ក្នុង​ឆ្នាំ​២០១៥​នេះ

 

រថយន្ត​នេះ​មាន​បំពាក់​ម៉ាស៊ីន​ប្រភេទ​ V ចំនួន​១២​ ទំហំ​៦,៦​លីត្រ​ ដែល​មាន​កម្លាំង​ ៦២៤​សេះ ហើយ​វា​អាច​បង្កើន​សន្ទុះ​ពី​ ០​ទៅ​៩៦​គ.ម/ម៉​នៅ​ក្នុង​​ពេល​​ ៤,៤​វិនាទី និង​អាច​រត់​ក្នុង​ល្បឿន​អតិបរមា​ ២៥០​គ.ម/ម៉។ ចំពោះ​តម្លៃ​របស់​រថយន្ត​ដ៏​ប្រណិត​នេះ​គឺ​ប្រមាណ​ ២៩៤ ០០០​ដុល្លារ។

 

-រថយន្ត​ McLaren 650S ​ស៊េរី​២០១៦

 

 

រថយន្ត​កំពូលៗ​ចំនួន​ប្រាំ​ដែល​ចេញ​លក់​ក្នុង​ឆ្នាំ​២០១៥​នេះ

 

រថយន្ត​​កំពូល​នេះ​មាន​កម្លាំង​ ៦៦៦​សេះ​ ដែល​បាន​មក​ពី​ម៉ាស៊ីន​​ប្រភេទ​ V ចំនួន​៨​ ​ហើយ​តម្លៃ​​របស់​វា​ប្រមាណ​ ​៣៥៣ ០០០​ ដុល្លារ​ក្នុង​មួយ​គ្រឿង។ ​ម៉ាស៊ីន​របស់​រថយន្ត​អាច​បង្កើន​សន្ទុះ​ពី​០​ទៅ​​៩៦​​គ.ម/ម៉​ក្នុង​ពេល​ ២,៧​វិនាទី​ និង​អាច​រត់​នៅ​ល្បឿន​អតិបរមា​ ៣៣០​គ.ម/ម៉។

 

-រថយន្ត​ Bentley Mulsanne Speed ស៊េរី​២០១៦​

 

 

រថយន្ត​កំពូលៗ​ចំនួន​ប្រាំ​ដែល​ចេញ​លក់​ក្នុង​ឆ្នាំ​២០១៥​នេះ

 

 

​រថយន្ត​តម្លៃ​ប្រមាណ​ ៣៣៨ ០០០​ដុល្លារ​នេះ​ មាន​បំពាក់​ម៉ាស៊ីន​ប្រភេទ​ V ចំនួន​៨​ ដែល​មាន​កម្លាំង ​៥៣០​សេះ។ ម៉ាស៊ីន​របស់​រថយន្ត​នេះ​អាច​បង្កើន​សន្ទុះ​ពី​០​ទៅ​៩៦​គ.ម/ម៉​​ដោយ​ប្រើ​ពេល​​ ៤,៨​វិនាទី ហើយ​វា​អាច​រត់​នៅ​ល្បឿន​អតិបរមា​ ៣០៥​គ.ម/ម៉៕​​​​​


​​​​

ចុច​អាន៖ ឡាន​ហោះមួយ​នេះ អាមេរិក​ទើប​តែ​អនុម័ត​ឲ្យ​ធ្វើ​តេស្ដ​សាកល្បង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CNN​​​