ប៉ូ​លិ​ល​៨​នាក់​ដេញ​តាម ​រថយន្ត​សង្ស័យ​៤​គ្រឿង ត្រូវ​រថយន្ត​TUNDRA ​បិទ​គូទ​បើក​បំ​បុក​ ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ប៉ូលិស​ម្នាក់​បាន​ស្លាប់ម្នាក់​ របួស​ធ្ងន់ធ្ងរ និង​៦​នាក់​ទៀត​បាន​គេច​ផុត​គ្រោះថ្នាក់ ខណៈ​ពេល​ដែល​ប៉ូលិស​ទាំង​៨​នាក់ ​កំពុង​ជិះ​ម៉ូតូ​៤​គ្រឿង​ចេញ​ល្បាត ហើយ​ប្រទះ​ឃើញ​រថយន្ត​៤​គ្រឿង កំពុង​បើក​ក្នុង​ល្បឿន​លឿន​បន្តកន្ទុយ​គ្នា​គួរ​ឲ្យ​សង្ស័យ ក៏​បាន​នាំ​គ្នា​ដេញ​តាម​ឃាត់​ឲ្យ​ឈប់ ប៉ុន្តែ​រថយន្ត​សង្ស័យ​ទាំងនោះ​មិន​បាន​ឈប់​ទេ បាន​បន្ថែម​ល្បឿន​ កាន់តែ​លឿន ចំណែក​រថយន្ត​ម៉ាក TUNDRA ពាក់​ស្លាក​លេខ​រាជការ​ដែល​តាម​បិទ​គូទ​បាន​បើក​បំ​បុក​កងកម្លាំង​ប៉ូលិស​ ពីក្រោយ​ឲ្យ​ដួល និង​អូស​ជា​ច្រើន​ម៉ែត្រ​ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ យ៉ាង​អាណោច​អ​ធ័​ម​ផុត ។

ហេតុ​ការ​ណ៏​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​មើលឃើញ​ថា​មិនមែន​ជា​ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ធម្មតា​នោះ​ឡើយ គឺ​ចេតនា​បើក​បំ​បុក​សម្លាប់​ប៉ូលិស​ដើម្បី​ការពារ​បទល្មើស​អ្វីមួយ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​លើ​កំណាត់​ផ្លូវ​ក្រួស​ក្រហម ត្រង់​ចំណុច​ភ្នំ​ប្រសិទ្ធ ស្ថិត​ក្នុងភូមិ​បា​សិទ្ធ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

ប៉ូលិស​រង​គ្រោះ​ដែល​ស្លាប់​នោះ ឈ្មោះ សៅ សំណាង អាយុ​២៦​ឆ្នាំ ជា​មន្ត្រី​ប៉ូលិស​ផ្នែក​សេនាធិការ នៃ​អធិការដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ មាន​ឋានន្តរសក្ដិ​ជា​អនុសេនីយ៍ត្រី ជា​អ្នក​បើក​ម៉ូតូ និង​ម្នាក់​ទៀត​ដែល​រង​របួសធ្ងន់​ឈ្មោះ កៅ សៀង​ហេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​មន្ត្រី​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ព្រែក​ព្នៅ ជា​អ្នក​ជិះ​ពីក្រោយ ទាំង​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក STR ២៣០ ពណ៌​ខៀវ ស្លាក​លេខ នគរបាល​១-៧៧៣៨ ។ រីឯ​រថយន្ត​បង្ក​ម៉ាក TUNDRA ពាក់​ស្លាក​លេខ​រាជការ ជា​អ្នក​បិទ​គូទ​រថយន្ត​សង្ស័យ​ទាំង​៤​គ្រឿង ។ ដោយឡែក​មន្ត្រី​ប៉ូលិស​ចំនួន​៦​នាក់​ទៀត​ដែល​ល្បាត​ជាមួយ​គ្នា​នោះ​មិន​បាន​ រង​របួស​នោះ​ឡើយ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មន្ត្រី​ប៉ូលិស​រង​គ្រោះ​ទាំង​២​នាក់ រួម​ជាមួយ​កម្លាំង​ប៉ូលិស​៦​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​៤​គ្រឿង ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​ចេញ​ល្បាត​​ក្នុង​មូលដ្ឋាន​នៅ​តាម​ផ្លូវ​លេខ​ ១៥១ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ភ្នំ​រាប ក៏​បាន​ប្រទះ​ឃើញ​រថយន្ត​សង្ស័យ​៤​គ្រឿង ក្នុង​នោះ​មាន​១​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន​បាន​បើក​បន្តកន្ទុយ​គ្នា​ក្នុង​ ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​នៅ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ទៅ​៣០០​ម៉ែត្រ​ក៏​មាន​រថយន្ត​១​គ្រឿង​ទៀត​ ម៉ាក TUNDRA កំពុង​បើក​បិទ​គូទ​ពីក្រោយ​ទៀត​ផង ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​ប្រទះ​ឃើញ​រថយន្ត​សង្ស័យ​ទាំងនោះ កម្លាំង​ប៉ូលិស​បាន​នាំ​គ្នា​ជិះ​ម៉ូត​ដេញ​តាម​ឃាត់​ឲ្យ​ឈប់ ដើម្បី​ត្រួតពិនិត្យ ក្រែង​មាន​លាក់​អាវុធ​ជាតិ​ផ្ទុះ ឈើ​ខុសច្បាប់ ឬ​មាន​បទល្មើស​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​នោះ ប៉ុន្តែ​ពេល​នោះ​រថយន្ត​ខាងលើ​មិន​បាន​ឈប់​ឡើយ ថែម​ទាំង​បន្ថែម​ល្បឿន​កាន់តែ​លឿន​ថែម​ទៀត​រត់គេច​ខ្លួន ដែល​រឹតតែ​ធ្វើ​ឲ្យ​មានការ​សង្ស័យ​កាន់តែ​ខ្លាំង​ឡើង​ៗ​ថែម​ទៀត ។ បន្ទាប់​ពី​ឃាត់​មិន​ឈប់ កម្លាំង​ប៉ូលិស​ខាងលើ​បាន​ដេញ​តាម​កាក់​បន្ត​ទៀត ​ខណៈនោះ​ស្រាប់តែ​រថយន្ត TUNDRA ពាក់​ស្លាក​លេខ​រាជការ​ជា​អ្នក​បិទ​គូទ​បាន​បន្ថែម​ល្បឿន​កាន់តែ​លឿន​បើក​បំ ​បុក​មន្ត្រី​ប៉ូលិស​ខាងលើ​ទាំង​កំរោល បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​លើ​ថ្នល់ និង​អូស​ចម្ងាយ​ប្រមាណ​ជាង​៥០​ម៉ែត្រ ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ នៅ​នឹង​កន្លែង​កើត​ហេតុ ហើយ​រថយន្ត​ទាំងនោះ​បាន​បើក​រត់គេច​ខ្លួន​បាត់​តែ​ម្ដង ។

មន្ត្រី​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា នេះ​មិនមែន​ជា ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ទេ គឺជា​អំពើ​ឃាតកម្ម​ដោយ​ចេតនា​ និង​ជា​ការ​គិត​ទុកជា​មុន​ថែម​ទៀត ដែល​ក្រុម​ឃាតករ​ធ្វើ​ឡើង​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ខ្លួន​ដែល​កើត​ ចេញពី​បទល្មើស​អ្វីមួយ ហើយ​នៅ​ក្នុង​រថយន្ត​ទាំង​៤​គ្រឿង​នោះ​មាន​លាក់​បទល្មើស ឬ​របស់​ខុសច្បាប់ ទើប​ព្យាយាម​បើក​រត់គេច​ខ្លួន ហើយ​ថែម​ទាំង​បើក​បំ​បុក​សម្លាប់​កងកម្លាំង​ប៉ូលិស​កំពុងធ្វើការ​បែប​នេះ​ ទៀត ដូច្នេះ​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ជា​ពិសេស​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ជួយ​រក​យុត្តិធម៌​ឲ្យ​មន្ត្រី​ប៉ូលិស​រង​គ្រោះ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ផង ។ មិនតែប៉ុណ្ណោះ​ក៏​ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ និង​ទំនុកចិត្ត​ទៅ​លើ​ចំណាត់ការ​ខាងលើ​នោះ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​ប៉ូ​លិ​ស្រុក​អង្គស្នួល​បាន​ចុះ​ទៅ​កាន់​ទីនោះ​ធ្វើការ​វាស់វែង និង​កសាង​សំណុំរឿង រាយការណ៍​ជូន​ថ្នាក់លើ និង​បាន​នាំ​យក​ម៉ូត​រង​គ្រោះ​ដែល​រង​ការ​ខូចខាត​ទាំងស្រុង​ហើយ​នោះ​ទៅ​ រក្សា​ទុក​នៅ​ប៉ុស្ដិ៍​ប៉ូលិស​ម្កាក់ ចំណែក​សព​ប៉ូលិស​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ និង​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ព្រែក​ព្នៅ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រី​ឯ​ប៉ូលិស​ដែល​​រង​របួស​​ធ្ងន់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ដើម្បី​សង្គ្រោះ​បន្ទាន់ ៕

ប៉ូ​លិ​ល​៨​នាក់​ដេញ​តាម ​រថយន្ត​សង្ស័យ​៤​គ្រឿង ត្រូវ​រថយន្ត​TUNDRA ​បិទ​គូទ​បើក​បំ​បុក​ ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់

ប៉ូ​លិ​ល​៨​នាក់​ដេញ​តាម ​រថយន្ត​សង្ស័យ​៤​គ្រឿង ត្រូវ​រថយន្ត​TUNDRA ​បិទ​គូទ​បើក​បំ​បុក​ ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់
ប៉ូ​លិ​ល​៨​នាក់​ដេញ​តាម ​រថយន្ត​សង្ស័យ​៤​គ្រឿង ត្រូវ​រថយន្ត​TUNDRA ​បិទ​គូទ​បើក​បំ​បុក​ ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់
ប៉ូ​លិ​ល​៨​នាក់​ដេញ​តាម ​រថយន្ត​សង្ស័យ​៤​គ្រឿង ត្រូវ​រថយន្ត​TUNDRA ​បិទ​គូទ​បើក​បំ​បុក​ ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់
ប៉ូ​លិ​ល​៨​នាក់​ដេញ​តាម ​រថយន្ត​សង្ស័យ​៤​គ្រឿង ត្រូវ​រថយន្ត​TUNDRA ​បិទ​គូទ​បើក​បំ​បុក​ ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់
ប៉ូ​លិ​ល​៨​នាក់​ដេញ​តាម ​រថយន្ត​សង្ស័យ​៤​គ្រឿង ត្រូវ​រថយន្ត​TUNDRA ​បិទ​គូទ​បើក​បំ​បុក​ ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត