សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្ទាក់ចាប់រ​យន្ត​ដឹកឈើ​ប្រណិត​បំរុង​យកទៅលក់​នៅ​ប្រទេស​វៀតណាម​

​តាកែវ ៖ ឈើ​ប្រ​ណឹ​ត​ដែល​ដឹក​តាម​រថយន្ត​កូរ៉េ​មួយគ្រឿង​ក្នុង​គោលបំណង់​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ត្រូវបាន​សមត្ថកិច្ច​កង​រាជ​អាវុធ​ខេត្តតាកែវ​ធ្វើការ​ស្ទាក់​ចាប់បាន​ខណៈ​ពេលដែល​ពួកគេ​ដឹក​ជ​ញ្ចូ​ន​បំរុង​យកទៅលក់​នៅ​ប្រទេស​វៀតណាម​។

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្ទាក់ចាប់រ​យន្ត​ដឹកឈើ​ប្រណិត​បំរុង​យកទៅលក់​នៅ​ប្រទេស​វៀតណាម​

ហេតុ​ការ​ណ៏​ស្ទាក់ចាប់​ឈើ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១៩​និង​៥០​នាទី​យប់ ថ្ងៃ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៥ នៅ​ចំណុច ភូមិ​តុំ សង្កាត់ រកា​ក្នុង ក្រុង​ដូន​កែវ​។​យោងតាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ថ្លែង​ឲ្យ​ដឹងថា នៅក្នុង​ការចុះ​ស្ទាក់ចាប់​រថយន្ត​ដឹកឈើ​ប្រ​ណឹ​ត​នោះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ផាន់ សុ​ភ័​ក្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តតាកែវ​។

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្ទាក់ចាប់រ​យន្ត​ដឹកឈើ​ប្រណិត​បំរុង​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្ទាក់ចាប់រ​យន្ត​ដឹកឈើ​ប្រណិត​បំរុង​យកទៅលក់​នៅ​ប្រទេស​វៀតណាម​

ក្រៅពី​បានធ្វើ​ការឃាត់​រថយន្ត​ដឹកឈើ​នោះ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​ពីរ​នាក់​ដែល​ម្នាក់​ជា​អ្នកបើកបរ​និង​ម្នាក់ទៀត​ជារួម​ដំណើរ​ជាមួយ បញ្ជូន​មកកាន់​ទីបញ្ជាកា​រកង​រាជ​អាវុធ​ហេតុ​តាកែវ​ដើម្បី​សួរនាំ​និង​កសាង​កំណត់ហេតុ​បញ្ចូនទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​ផងដែរ​៕​ (ប្រភព​ TV5)

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្ទាក់ចាប់រ​យន្ត​ដឹកឈើ​ប្រណិត​បំរុង​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្ទាក់ចាប់រ​យន្ត​ដឹកឈើ​ប្រណិត​បំរុង​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្ទាក់ចាប់រ​យន្ត​ដឹកឈើ​ប្រណិត​បំរុង​យកទៅលក់​នៅ​ប្រទេស​វៀតណាម​