បុរសចំណាស់​ម្នាក់ចង.កស្លាប់នៅ​លើផ្ទះ បង្កការភ្ញាក់ផ្អើល​នៅសង្កាត់សំរោង​ក្រោមមុននេះបន្តិច

រាជធានីភ្នំពេញ ៖​ បុរសចំណាស់ម្នាក់បានត្រូវ​ក្រុមគ្រួសារប្រទះឃើញ​ស្លាប់ដោយយកក្រណាត់ចង.ក​ភ្ជាប់ទៅនឹងចម្រឹង​បង្អួចនៅលើផ្ទះ ។

ហេតុការណ៍នេះ ​បានបង្កឲ្យមានការភ្ញាក់ផ្អើល​នៅប៉ុន្មាននាទីមុននេះ ​ស្ថិតនៅក្នុងភូមិគោកព្រេច ​សង្កាត់សំរោងក្រោម ​ខណ្ឌពោធិសែនជ័យ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានបញ្ជាក់ឲ្យដឹងទៀតថា ​បុរសខាងលើឈ្មោះ​ អ៊ឹម អឿន អាយុ៧១ឆា្នំ ​។ សេចក្តីរាយការណ៍​បានស្រង់សំដីក្រុមគ្រួសារបន្តថា បុរសដែលស្លាប់នេះ ​ឲ្យតែស្រវឹងស្រាតែងតែ​ព្យាយាមសម្លាប់ខ្លួន ​ដោយកាលពីពេលមុនគាត់ស្រវឹង​ស្រាបានយកសំាងប្រុង​ដុតសម្លាប់ខ្លួននៅ​លើផ្ទះម្តងមកហើយ តែត្រូវបាន​ក្រុមគ្រួសារឃើញ​ជួយឃាត់ទាន់​ពេលវេលា ។