ឃាត់ខ្លួន​មនុស្ស ៣នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ និង​ រក្សាទុក​សារធាតុញៀន​ខុសច្បាប់​

ភ្នំពេញ៖ កម្លាំងនគរបាលនៃ អធិការដ្ឋានខណ្ឌឬស្សីកែវ នៅម៉ោង ១២យប់ ថ្ងៃទី ១៩ ខែធ្នូឆ្នាំ ២០១៥ នេះ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនមនុស្ស ៣នាក់ ដែលជាមុខសញ្ញា ជួញដូរគ្រឿងញៀន ស្ថិតនៅផ្លូវលេខ ៦៨ ក្រុម ១៩ ភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌ ឬស្សីកែវ។

តាមមន្រ្តីនគរបាលបានឲ្យដឹងថាជនសង្ស័យទាំង ៣នាក់ ដែលត្រូវឃាត់ខ្លួនទី១ ឈ្មោះ ហេង សុថេន ភេទប្រុស អាយុ៣០ឆ្នាំ ខ្មែរ ទី២ ឈ្មោះ ឈាន ធី ភេទប្រុស អាយុ ៣៩ឆ្នាំ ខ្មែរ និង ទី៣ឈ្មោះ ឈឹម ដា ភេទប្រុស អាយុ៣៣ឆ្នាំ ខ្មែរ។ ក្នុងនោះសមត្ថកិច្ចបានដកហូត គ្រឿងញៀនចំនួន ៤កញ្ចប់។

មន្រ្តីនគរបាលបានបន្តទៀតថា ជាទិសដៅសមត្ថកិច្ច និងប្រើប្រាស់វិធានការជំនាញ សាកសួរដើម្បីបន្តយកបក្សពួកសេសសល់ និងអនុវត្តន៍តាមនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ឃាត់ខ្លួន​មនុស្ស ៣នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ និង​ រក្សាទុក​សារធាតុញៀន​ខុសច្បាប់​