តួឯក​ប្រុស ជី​មមី លីន ទម្លាយ​រឿង​ជីវិត​អាពាហ៍ពិពាហ៍​

​តារា​សម្ដែង និង​ ​តារាចម្រៀងវ័យ ៤១ ឆ្នាំ លោក ជី​មមី លីន (Jimmy Lin) ត្រូវ​បាន​ទ​ស្សនិក​ជន​ស្គាល់​ថា​ ជា​តួ​ឯក​ប្រុស​ក្នុង​រឿង «តា​រា​សំ​ណាង​នៃ​ខ្ញុំ​» (My Lucky Star)  ហើយ​ពេលនេះ លោក​បាន​ក្លាយជា​ឪពុក​គេ​ម្ដង​ទៀតហើយ បន្ទាប់ពី​ប្រពន្ធ​របស់លោក នាង Kelly chen បានផ្ដល់​កំណើតដល់​កូនប្រុស​ភ្លោះ​ពីរ​នាក់ នៅក្នុង​ទីក្រុង Taipei កាលពី​វេលា​ម៉ោង ១០ ព្រឹក ដើមខែ​ធ្នូ ឆ្នាំ ២០១៥ នេះ។​

តួឯក​ប្រុស ជី​មមី លីន ទម្លាយ​រឿង​ជីវិត​អាពាហ៍ពិពាហ៍​

​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​តៃវ៉ាន់ បាន​បញ្ជាក់ថា កូនភ្លោះ​ប្រុស​ទី ១ មាន​ទម្ងន់ ២.៦ គីឡូក្រាម និង​កូនភ្លោះ​ប្រុស​ទី ២ មាន​ទម្ងន់ ២.៥ គីឡូក្រាម។ បងប្អូន​តូចៗ​ទាំងពីរ​មើលទៅ​ខុសគ្នា ដែល​នេះ​ពិតជា​កូនភ្លោះ​ពិតប្រាកដ​មែន។​

តួឯក​ប្រុស ជី​មមី លីន ទម្លាយ​រឿង​ជីវិត​អាពាហ៍ពិពាហ៍​

Jimmy Lin បានគិត​ដល់​ប្រពន្ធ​របស់លោក​ខ្លាំងណាស់ អំឡុង​ពេលដែល​ប្រពន្ធ​ពរ​ពោះ ហើយ​គាត់​កាន់តែ​សប្បាយចិត្ត នៅពេលដែល​គាត់​ទទួលបាន​កូនប្រុស​ភ្លោះ​ពីរ​នាក់។ Jimmy និយាយ​ទាំង​រំភើប​ថា «​ប្រពន្ធ​ជាទី​ស្រឡាញ់​របស់ខ្ញុំ អរគុណ​ដែល​អូន​ខំ​នឿយហត់ ដើម្បី​ធ្វើ​ឲ្យ​ជីវិត របស់​ពួកយើង​កាន់​តែមាន​ភាពរស់រវើក​ឡើង​»។

តួឯក​ប្រុស ជី​មមី លីន ទម្លាយ​រឿង​ជីវិត​អាពាហ៍ពិពាហ៍​

 

​​មានការ​សុំ​ឲ្យ​ដាក់ឈ្មោះ​កូនប្រុស​ទីមួយ​ថា Christy Chung ហើយ​កូនប្រុស​ទី​ពីរ ឈ្មោះថា Cecilia Cheung តែ​នៅ​ទីបំផុត Jimmy Lin បានដាក់​ឈ្មោះ​កូនប្រុស​ភ្លោះ​ទី ១ ថា Jenson និង​កូនប្រុស​ភ្លោះ​ទី ២ ឈ្មោះថា Kyson ដែល​ឈ្មោះ​របស់​កូនភ្លោះ​ទាំងពីរ គឺ​បានមកពី​អក្សរ​ទីមួយ នៃ​ឈ្មោះ​ឪពុក​គេ គឺ J មកពី Jimmy និង K មកពី​ម្ដាយ​របស់គេ​ឈ្មោះ Kelly។​

តួឯក​ប្រុស ជី​មមី លីន ទម្លាយ​រឿង​ជីវិត​អាពាហ៍ពិពាហ៍​

​ទន្ទឹមនឹង​គ្នា​ដែរនោះ Jimmy Lin បាន​សន្យា​ជាមួយនឹង​កូនប្រុស​ទី ១ របស់លោក Kimi ថា​នឹង​នៅ តែ​លេង​ជាមួយ​គេ ហើយនឹង​ធ្វើ​ឲ្យ​គេ​ស្រឡាញ់​ប្អូនៗ​ទាំងពីរ​របស់គេ​ផងដែរ ស្រប​ពេលដែល Kimi កំពុងតែ​រងចាំ​ប្អូនប្រុស​ទាំងពីរ​របស់គេ​នៅផ្ទះ​នោះ។ ខេមរា​
តួឯក​ប្រុស ជី​មមី លីន ទម្លាយ​រឿង​ជីវិត​អាពាហ៍ពិពាហ៍​