ផេ​ន​ខេ​ក សម្រេចចិត្ត​ចាកចេញ សង្ស័យថា​ជា​រឿង​ទំនាស់​

​តារា​ស្រី​វ័យ ២៧ ឆ្នាំ ដែលមាន​អាជីព​ជា​តារា​សម្តែង និង អ្នក​បង្ហាញ​ម៉ូដ និង ជា​តួឯក​ស្រី​ក្នុង​រឿង «​ស្នេហ៍​ឆ្លង​ភព​» (Tawee Pope) ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកនាង ផេ​ន​ខេ​ក ខេ​ម៉ា​នី​ត (Pancake Khemanit)​។ អ្នកនាង ផេ​ន​ខេ​ក មានឱកាស​ប្រឡូក​ចូល​សិល្បៈ​តាមរយៈ​ការប្រកួត​ជ្រើសរើស​កំពូល​ម្ចាស់​ពាន​ឆ្នាំ ២០១៤ និង ម្ចាស់​ពាន​តារា​ម៉ូ​ដែល​ពិភពលោក​ឆ្នាំ ២០១៤ ដែល​ប្រកួត​នៅ​ប្រទេស​ចិន​។​

ផេ​ន​ខេ​ក សម្រេចចិត្ត​ចាកចេញ សង្ស័យថា​ជា​រឿង​ទំនាស់​

​បន្ទាប់ពី​នោះមក នៅ​ឆ្នាំ ២០១៥ អ្នកនាង ផេ​ន​ខេ​ក ក៏បាន​ចុះកិច្ចសន្យា​ចូល​ធ្វើជា​តារា​ប្រចាំ​ប៉ុស្តិ៍ ៧ ដែល​មួយឆ្នាំៗ​គឺ​ចំនួន​រឿង​ដែល​អ្នកនាង ផេ​ន​ខេ​ក ត្រូវ​សម្តែង​កើន​ឡើងជា​លំដាប់ ស្របពេលនោះ​ក៏​ម្ចាស់​ក្រុមហ៊ុន​ជាច្រើន បាន​ដណ្តើម​គ្នា​ជ្រើសរើស​អ្នកនាង ផេ​ន​ខេ​ក ធ្វើជា​អ្នកតំណាង​ផលិតផល​រហូត​ទទួលបាន​តំណែង​ថា​ជា តារា​ដែល​សម្បូរ​ការផ្សាយពាណិជ្ជកម្ម​។​

ផេ​ន​ខេ​ក សម្រេចចិត្ត​ចាកចេញ សង្ស័យថា​ជា​រឿង​ទំនាស់​

​ប៉ុន្តែ ក្នុងពេល​ថ្មីៗ​នេះ យោងតាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា អ្នកនាង ផេ​ន​ខេ​ក សម្រេចចិត្ត​ជ្រើសរើស​ការចាកចេញ​ពី​ប៉ុស្តិ៍​លេខ ៧ ដោយ​មិន​ព្រម​បន្ត​កិច្ចសន្យា ដោយ​បន្ទាប់ពី​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៥ គឺ​អ្នកនាង ផេ​ន​ខេ​ក នឹង​ក្លាយជា​តារា​ស្រី​ឯករាជ្យ​។ ទន្ទឹមនឹងនោះ មិត្ត​អ្នកគាំទ្រ​ជាច្រើន​មាន​ស្លុក​ចិត្ត និង សង្ស័យថា ការចាកចេញ​របស់​អ្នកនាង ផេ​ន​ខេ​ក អាចមកពី​មានទំនាស់​ជាមួយ​ប៉ុស្តិ៍​លេខ ៧ ព្រោះ​អ្នកនាង ម៉ៃ ដាវី​កា (Mai Davika) ដែលជា​តួឯក​ស្រី​ក្នុង​រឿង «​កម្តៅ​ស្នេហ៍​បញ្ចេញ​ពន្លឺ​» (Tawan Tor Saeng) ក៏​សម្រេចចិត្ត​ជ្រើសរើស​ការចាកចេញ ហើយ​ថែមទាំង​ត្រូវ​រិះគន់ថា​ជា «​ក្រពើ​រមិលគុណ​»​។

ផេ​ន​ខេ​ក សម្រេចចិត្ត​ចាកចេញ សង្ស័យថា​ជា​រឿង​ទំនាស់​

​មិត្ត​អ្នកគាំទ្រ​បាន​ចាប់អារម្មណ៍​ឃើញថា ចាប់ពី​ឆ្នាំ ២០១៣ មក រឿង​ដែល​អ្នកនាង ផេ​ន​ខេ​ក បាន​សម្តែង​មានតែ​មួយ​រឿង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ រីឯ​ឆ្នាំ ២០១៥ នេះ ក៏​ឃើញ​មានតែ​មួយ​រឿង​ប៉ុណ្ណោះ​គឺ រឿង «​ចិញ្ចៀន​ស្នេហ៍​ភ្ជាប់​និស្ស័យ​» (Waen Sawaat) តែដោយសារ​អ្នកនាង​ត្រូវ​ចាកចេញ​ក្នុង​ដើមឆ្នាំ ២០១៦ ដូចនេះ​កំពុងតែ​ព្យាយាម​ថត​បញ្ចប់រឿង​ចុងក្រោយ​។ ម្យ៉ាងវិញទៀត សូម្បីតែ​ចំនួន​ការផ្សាយពាណិជ្ជកម្ម​ក៏​ធ្លាក់ចុះ ហើយក៏​មិនសូវ​បាន​ចូលរួម​សម្ពោធ​កម្មវិធី​ផងដែរ​។​

ផេ​ន​ខេ​ក សម្រេចចិត្ត​ចាកចេញ សង្ស័យថា​ជា​រឿង​ទំនាស់​

​ដើម្បី​បញ្ជាក់​ពី​មន្ទិល​នេះ អ្នកសារព័ត៌មាន​បាន​ធ្វើការ​សម្ភាស​ជាមួយ​អ្នកនាង ផេ​ន​ខេ​ក និង សួរនាំ​ពី​មូលហេតុ​នៃ​ការចាកចេញ​ពី​ប៉ុស្តិ៍​លេខ ៧​។ អ្នកនាង ផេ​ន​ខេ​ក បាន​ប្រាប់ថា ចំពោះ​ទំនាក់ទំនង​រវាង​នាង និង ប៉ុស្តិ៍​លេខ ៧ គឺ​មិន​មានរឿង​ទំនាស់​អ្វី​ឡើយ ដែល​អាច​និយាយបានថា ការចាកចេញ​របស់​អ្នកនាង​គឺ​បញ្ចប់​ដោយ​សន្តិវិធី​មិនមាន​ទំនាស់​ឈ្លោះប្រកែក​អ្វី​ឡើយ​។ ហើយ​មូលហេតុ​មួយទៀត គឺ​អ្នកនាង​ចង់​ប្រឡូក​ការសម្តែង​ជាមួយ​តារា​ផ្សេងៗ និង រួមសហការ​ជាមួយ​ប៉ុស្តិ៍​ទូរទស្សន៍​បង្កើន​សមត្ថ​ភាព​បទពិសោធ​ក្នុងការ​សម្តែង ហើយក៏​ចង់​ផ្លាស់ប្តូរ​បរិយាកាស​ផងដែរ​។

ផេ​ន​ខេ​ក សម្រេចចិត្ត​ចាកចេញ សង្ស័យថា​ជា​រឿង​ទំនាស់​

​អ្នកនាង ផេ​ន​ខេ​ក បាន​បន្ថែមទៀតថា សម្រាប់​ប៉ុស្តិ៍​លេខ ៧ គឺ​អ្នកនាង​មិន​បោះបង់​នោះទេ បើ​ខាង​ទូរទស្សន៍​មានរឿង​ដែល​ត្រូវ​ការឱ្យ​អ្នកនាង​មក​រួម​សម្តែង អ្នកនាង​នឹង​វិល​មក​ថត គ្រាន់តែ​ពេលនេះ អ្នកនាង​ចង់​ក្លាយជា​តារា​ឯករាជ្យ ៕ ខេ​រី​
(​ប្រភព​៖ សា​នុ​ក​)