ចប់​តង់​ទី១ បឹង​កេត​ទប់​ស្មើ Buriram United ០-០

ចប់​តង់​ទី១ បឹង​កេត​ទប់​ស្មើ Buriram United ០-០

ក្រុម​បឹងកេតអង្គរ​របស់​ព្រះ​រាជាណាចក្រ​​កម្ពុជា បាន​ទប់​ស្មើ​ក្រុម​ខ្លាំង Buriram United របស់​ប្រទេស​ថៃ ដោយ​លទ្ធផល ០-០ ក្នុង​តង់​ទី១ នៃ​​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ Toyota Mekong Club Championship 2015។

 

ចប់​តង់​ទី១ បឹង​កេត​ទប់​ស្មើ Buriram United ០-០

 

ក្រុម Buriram United របស់​ប្រទេស​ថៃ បាន​បើក​ការ​វាយ​សម្រុក​រក​គ្រាប់​បាល់​តាំង​ពី​ចាប់​ផ្ដើម​ការ​ប្រកួត​​តង់​ទី១ ដែល​ភាគ​ច្រើន​ជា​ការ​លើក​ចូល​តំបន់​គ្រោះ​ថ្នាក់​ពី​ជ្រុង​សង​ខាង ខណៈ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល Diogo មាន​ឱកាស​ស៊ុត​ទី​បឹងកេត​ដែរ​ប៉ុន្តែ​មិន​ចំ​គោល​ដៅ ហើយ​មួយ​ចំនួន​ទៀត​ត្រូវ​អ្នក​ចាំ​ទី ស៊ូ យ៉ាទី សង្គ្រោះ​បាន។

 

នៅ​នាទី​ទី១៦ ក្រុម​បឹងកេតអង្គរ​មាន​ឱកាស​ស៊ុត​បាល់ Free Kick នៅ​ជិត​របា​ទី ប៉ុន្តែ​កីឡាករ​ឆ្នើម ចាន់ វឌ្ឍនាកា ស៊ុត​ទៅ​ប៉ះ​របាំង​ការពារ​របស់​ក្រុម Buriram United។ ក្រុម​បឹងកេត​មាន​ឱកាស​បណ្ដើរ​បាល់​ឡើង​ច្រើន​ដែរ ប៉ុន្តែ​បញ្ជូន​ចូល​តំបន់​គ្រោះ​ថ្នាក់​មិន​បាន​ល្អ ហើយ​ត្រូវ​ខ្សែ​ការពារ​ក្រុម Buriram United ដណ្ដើម​បាន​ជា​ញឹក​ញាប់៕

 

 

អត្ថបទ៖ គង់ វិសាល