និស្សិត​សកលវិទ្យា​ល័យ UME ខេត្ត​ព្រះសីហនុ ស្តាប់​ពី​ការផ្សព្វផ្សាយ​ច្បាប់ ចរាចរណ៍​ផ្លូវគោក​

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច​ស្នើ​ស្ថាប័ន​ពាក់ព័ន្ធ សិស្ស​-​និស្សិត ទាំងអស់ ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុងន័យ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​គ្រួសារ ព្រោះ​សុវត្ថិភាព គឺ​ផ្តើមចេញពី​យើង​ម្នាក់ៗ​គ្រប់រូប​។ លោក ស៊ុំ រុំ អនុរដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​មាន ប្រសាសន៍ បែប នេះ​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា ដែល​រៀបចំ ដោយ ក្រសួង ទំនាក់ទំនង​សភា​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ នេះ សកលវិទ្យា​ល័យ UME ខេត្ត​ព្រះសីហនុ​។​

លោក ស៊ុំ រុំ បាន​ថ្លែងថា ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​ពេលនេះ គឺ​ទាមទារ​ឲ្យ​ពលរដ្ឋ​ចូលរួម​ស្វែងយល់ និង​យកចិត្តទុកដាក់​អនុវត្ត ហើយ​នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់ សមាជិក សមាជិការ ដែល​បាន​ចូលរួម​ក្នុង​អង្គពិធី អាច​ស្វែងយល់ ទទួលបាន​នូវ​ខ្លឹមសារ​ច្បាប់ តាម​មេ​ត្រា​និ​មួយៗ ពី​គ្រូ​ឧទ្ទេសនាម ក៏ដូចជា​ការបំភ្លឺ​នូវ​ចម្ងល់​ផ្សេងៗ ពាក់ព័ន្ធ​ច្បាប់​នានា ដែល​បានចែង​ក្នុង​មេ​ត្រា​និ​មួយៗ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​របស់​មន្ត្រី​ជំនាញ ក្នុងការ​ឆ្លើយតប​សំណូមពរ​ការអនុវត្ត​ន៍​។​

លោក ស៊ុំ រុំ បាន​ថ្លែងបន្តថា ប្រទេស​កម្ពុជា​យើង កំពុង​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ ជុំវិញ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាល​មក​កត្តា​ផ្សេងៗ ដូចជា​កត្តា​បើកបរ​មាន​ជាតិ​ស្រវឹង បើក​មិន​គោរព​សិទ្ធិ​អត្ថិភាព វ៉ា​ជែង​មិន​គោរព​ស្តាំ កត្តា​មនុស្ស និង​កត្តា​ផ្លូវថ្នល់​។ អ្នក​ដែល​បើកបរ​ស្ថិតនៅក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​វា​មិន​ត្រឹមតែ​បំផ្លាញ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​បំផ្លាញ​អ្នក​ដ៏​ទៃ បំផ្លាញ​សេដ្ឋកិច្ច​គ្រួសារ និង​សន្តិសុខ​សង្គម​។ ហេតុនេះ​ទាំង​មន្ត្រី​អនុវត្តន៍​ច្បាប់​នៅ​មូលដ្ឋាន​ទាំង​ពលរដ្ឋ​គ្រប់រូប ត្រូវតែ​យល់ដឹង​អំពី​អត្ថប្រយោជន៍​ច្បាប់ ចរាចរណ៍​ផ្លូវគោក​៕ សមុទ្រ​ខៀវ​ ​

KA-20-12-2015-01 KA-20-12-2015-02 KA-20-12-2015-03 KA-20-12-2015-04 KA-20-12-2015-05 KA-20-12-2015-06