អ្នក​មាន​អំ​ណាច​លុយ​រំលោភ​​​​ប្លន់​យក​ភ្នំយាយ​មាស​នៅឃុំ​ពោ​ធិសាង​សង់​ចេតិយដីឯក​ជន​ដោយ​ហាម​មិនឲ្យអ្នក​ស្រុកឡើង​លេង​កម្សាន្ត​និង​ធ្វើបុណ្យទា​ន​តាមទម្លាប់

​ខេត្តកំពង់ឆ្នាំង​៖ ភ្នំ​យាយ​ជា​សម្បត្តិ​របស់​រដ្ឋ​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ដំណាក់​កកោះ ឃុំ​ពោធិ ស្រុក​កំពង់លែង ត្រូវបាន​អ្នកមាន​លុយ​ម្នាក់​រំលោភ​ប្លន់​យក​ធ្វើជា​កម្ម​សិទ្ធ សាងសង់​ចេតិយ​ដី​បញ្ចុះធាតុ ក្រុមគ្រួសារ​ផ្ទាល់ខ្លួន យូរ​ឆ្នាំ​មកហើយ នៅលើ​កំពូលភ្នំ​គ្មាន​ច្បាប់​អនុញ្ញាត តែ​អ្នកមានអំណាច​នេះ​គេ​មិន​អនុញ្ញាតអោយ​អ្នកស្រុក​ឡើងទៅ​ធ្វើបុណ្យ​តាម​ទម្លាប់ និង​ទៅលេង​លើ​ភ្នំ​បានឡើយ​។ ប្រជាពលរដ្ឋ​ស្នើសុំ​អាជ្ញាធរ​ស្រុក ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​ជួយ​ចុះមក​ពិនិត្យ​ដោះស្រាយ​ករណី​ប្លន់​សម្បត្តិ​ជាតិ​នេះ​ផង​។​

លោក យាយ កុយ គីម អាយុ​ជាង​៧០​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដំណាក់​កកោះ បានអោយដឹងថា ៖ ប្រជាពលរដ្ឋ​ក្នុងភូមិ​ដំណាក់​កកោះ បានអោយដឹងថា​៖ ភ្នំ​នេះ​តាំងពី​លោកយាយ​កើតមក លោកយាយ​តែង​ឮ​ចាស់ៗ​ហៅថា​ភ្នំ​យាយ​មា​សតៗ​មករ​ហូត​សព្វថ្ងៃ​។ ជា​រៀងរាល់ឆ្នាំ​ប្រជាពលរដ្ឋ​ក្នុងភូមិ និង​មកពី​ទីជិត​ឆ្ងាយ តែង​នាំគ្នា​មក​ប្រារព្វ​ធ្វើបុណ្យ​នៅលើ​ភ្នំ​នេះ​មិនដែល​ដាច់​ទេ ព្រោះ​នៅ​ចង្កេះភ្នំ​សព្វថ្ងៃ មាន​រោង​១​ខ្នង​ដាក់​រូបសំណាក លោកយាយ​មាស ទុក​ឲ្យ​អ្នកស្រុក​គោរពបូជា និង​ទុកអោយ​អ្នកភូមិ​ទៅ​បន់ស្រន់​ទៅតាម​ជំនឿ​រៀងៗ​ខ្លួន​។​

​ពលរដ្ឋ​ថា រយពេល​៣ ទៅ​៤​ឆ្នាំ កន្លងមកនេះ ភ្នំ​យាយ​មាស​ត្រូវបាន​អ្នកមានអំណាច​លុយ​នៅក្នុង​ភូមិ​ម្នាក់​ឈ្មោះ អ៊ូរ អាន ភេទ​ប្រុស អាយុ​ជាង​៧០​ឆ្នាំ បានធ្វើ​ចេតិយ​ដី​ចំ​លើ​កំពូលភ្នំ​ដាក់​ធាតុ​ប្រពន្ធ​គាត់ និង​ថ្មីៗ​នេះ​គាត់​បានធ្វើ​ជណ្តើរ​បេតុង​ពី​ជើងភ្នំ​រហូតដល់​ចេតិយ​ដី​នៅលើ​កំពូលភ្នំ ប៉​ន្តែ​នៅពេល​មាន​ក្មេងៗ​ឡើង​តាម​ជណ្តើរ​ទៅលេង​កន្លែង​ចេតិយ​ដី​នោះ គាត់​បាន​ស្តីបន្ទោស​មិន​អនុញ្ញាត​ឲ្យ​ឡើង​ទៅលេង​ឡើយ លើសពីនេះ​ការឡើង​ទៅធ្វើ​បុណ្យទាន​ក៏ត្រូវ​ហាមប្រាម​។ ដោយសារតែ​រឿងនេះ ប្រជាពលរដ្ឋ​សំណូមពរ​ដល់​ស្ថ​ប័ន ពាក់ព័ន្ធ អាជ្ញាធរ​ស្រុក និង​លោក​អភិបាលខេត្ត មេត្តា​ចុះមក​ពិនិត្យ ដើម្បី​យក​ភ្នំ​នេះ​មក​ទុកជា​សម្បត្តិ​រដ្ឋ និង​ប្រជាពលរដ្ឋ​មាន​សិទ្ធ​ក្នុង​ការធ្វើ​បុណ្យទាន បាន​ឡើង​លេង​កម្សាន្ត តាម​ធម្មតា​វិញ​ផង​។​

ចំពោះ​រឿងនេះ លោក មាន់ អ៊ា​ន​លី អភិបាលស្រុក​កំពង់លែង​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥​នេះ​ថា​៖ កាស​សាងសង់​ចេតិយ​ដី​នៅលើ​កំពូលភ្នំ​យាយ​មិនមាន​ច្បាប់ទម្លាប់​ទេ ហើយ​គេ​សង់ ចេតិយ​ដី​នោះ​ពី​ឆ្នាំ​ណា​ក៏​លោក​មិនបាន​ចាំ​ដែរ ។ លោក​ថា នឹង​យក​សំណូមពរ​របស់​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​អង្គភាព​ពាក់ព័ន្ធ និង​លោក​អភិបាលខេត្ត​ជួយ​ដោះស្រាយ​អោយបាន​ឆាប់ៗ​ក្នុងពេល​ខាងមុខនេះ​៕ រិ​ទ្ធិ ជ័យ

85 87 999