បុរសម្នាក់​លោត ពី​លើក​អាគារ​ ខុនដូរ NOBLESS ជាន់ទី១៦ សង្ស័យ​ជា​កូនឧកញ៉ា​ (UPDATE)

ភ្នំពេញ៖នៅម៉ៅង៦៖៥០ នាទី យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុងដីឡូតិ៍លេខ៦០ ផ្លូវលេខ៣៣៧ ក្រុមទី២១ ភូមិទី៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានគេសង្ស័យថា ជាកូនប្រុសឧកញ៉ាម្នាក់។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីលោតសម្លាប់ខ្លួននេះ ជាករណីអត្តឃាត ក៏ព្រោះតែកន្លងមក ជនរងគ្រោះបាន ប្រើប្រាស់ គ្រឿងញៀនប្រភេទម៉ាទឹក កកជាប់ជាប្រចាំ ហើយកម្តាយបាន យកទៅដាក់ នៅមណ្ឌលបានចំនួន ពីរដង រួមហើយ នៅព្រែកឯង និងនៅមណ្ឌល DTA ម្តុំផ្សារដីហុយ។

សាក្សីនៅកន្លែងកើតហេតុ បានញ្ជាក់ទៀតថា មុនម៉ោង៥ ម្តាយរបស់ជនរងគ្រោះ បាននិយាយជាមួយកូន ហើយអង្វរសុំឲ្យ កូនប្រុសឈប់ ប្រើប្រាស់ គ្រឿងញៀន  តែផ្ទុយទៅវិញ កូនប្រុសគាត់បែរជា ទទូចសុំម្តាយប្រើប្រាស់ គ្រឿងញៀនថា ជាលើកចុងក្រោយ ជាមួយគ្នានោះ ព្រមទាំងបានគម្រាមម្តាយថា មនុស្សមកចាប់ទៅ ដាក់មណ្ឌលវិញ គាត់នឹងលោតសម្លាប់ខ្លួន។

សាក្សីបានបញ្ជាក់បន្ថែមទៀតថា  ពេលនោះម្តាយបានដើរចេញពីបន្ទប់ រួចបានទាក់ទងទៅមណ្ឌល DTA ឱ្យមកយក កូនប្រុសរបស់ខ្លួន ហើយគាត់ក៏បាន ចេញទៅផ្ទះវិញ ដោយបានប្រាប់អ្នកបើករថយន្តថា ចាំបើកទ្វារឱ្យខាងមណ្ឌលចូលមកផង លុះដល់ម៉ោងជិត៧យប់ ភ្នាក់ងារខាងមណ្ឌល DTA ៣នាក់ បានមកដល់ រួចដើរចូលមកដល់ ក្នុងបន្ទប់ទទួលភ្ញៀវ ចំណែកឯជនរងគ្រោះកំពុងនៅក្នុងបន្ទប់ដេក។

អ្នកស្នាក់នៅក្នុង អាគារខុនដូរ NOBLESS បានឲ្យដឹងដែរថា នៅម៉ោងជិត៧ គេបានឮសំឡេងទាញ ទ្វារបិទខ្លំាង ហើយបានឮសំឡេងស្រែកថា "កុំចាប់ខ្ញុំ"  ក្រោយមមភ្នាក់ងារ បានស្រែកថា "អត់ចាប់ឯងយក ទៅណាទេ" ភ្លាមនោះ ភ្នាក់ងារខាងមណ្ឌល បានធាក់ទ្វារចូល បន្ទាប់មកជនរងគ្រោះ បានរត់ទៅក្រោយ ហើយឡើងតាមចំរឹង ដែកលោតចុះ មកក្រោមធ្លាក់លើដំបូល ផ្ទះប្រជាពលរដ្ឋ ធ្លាយស័ង្ហសី ស្លាប់នៅនឹងកន្លែងកើត ហេតុតែម្តង៕

បុរសម្នាក់​លោត ពី​លើក​អាគារ​ ខុនដូរ NOBLESS ជាន់ទី១៦ សង្ស័យ​ជា​កូនឧកញ៉ា​ (UPDATE)

បុរសម្នាក់​លោត ពី​លើក​អាគារ​ ខុនដូរ NOBLESS ជាន់ទី១៦ សង្ស័យ​ជា​កូនឧកញ៉ា​ (UPDATE)
បុរសម្នាក់​លោត ពី​លើក​អាគារ​ ខុនដូរ NOBLESS ជាន់ទី១៦ សង្ស័យ​ជា​កូនឧកញ៉ា​ (UPDATE)
បុរសម្នាក់​លោត ពី​លើក​អាគារ​ ខុនដូរ NOBLESS ជាន់ទី១៦ សង្ស័យ​ជា​កូនឧកញ៉ា​ (UPDATE)
បុរសម្នាក់​លោត ពី​លើក​អាគារ​ ខុនដូរ NOBLESS ជាន់ទី១៦ សង្ស័យ​ជា​កូនឧកញ៉ា​ (UPDATE)
បុរសម្នាក់​លោត ពី​លើក​អាគារ​ ខុនដូរ NOBLESS ជាន់ទី១៦ សង្ស័យ​ជា​កូនឧកញ៉ា​ (UPDATE)

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត