សង្រ្គាមស៊ីវិល​នៅ​យ៉េមិន ​ពលរដ្ឋ ២,៥លាននាក់ បង្ខំចិត្ត​ចាកចេញ​រកកន្លែង​សុវត្ថិភាព​

សាន់ណាអា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ថា សង្គ្រាមស៊ីវិល នៅក្នុងប្រទេសយ៉េមិន បានបង្កឲ្យ ពលរដ្ឋប្រមាណ ២,៥លាននាក់ បង្ខំចិត្តចាកចេញ រកទីកន្លែងសុវត្ថិភាព ។

យោងតាមឧត្តម ស្នងការសម្រាប់ ជនភៀសខ្លួននៃអង្គការសហប្រជាជាតិ ហៅកាត់ (UNHCR)បានចេញរបាយការណ៍ មួយឲ្យដឹងថា ពលរដ្ឋរបស់ប្រទេសយ៉េមិន បាននាំកូនចៅរត់រកកន្លែងមានសុវត្ថិភាព ដែលពលរដ្ឋទាំងនោះ មានប្រមាណជា២,៥លាននាក់ឯណោះ ។

ដោយសារតែមានសង្គ្រាម កើតឡើងនៅក្នុងប្រទេសមួយនេះ បានធ្វើឲ្យពលរដ្ឋសម្រេចចិត្តចាកចេញ ទៅកាន់តំបន់ផ្សេងៗ ដែលអាចនៅមានជីវិតរស់រាន បាន ហើយនេះជារូបភាព មួយថតដោយក្រុមអ្នកសារព័ត៌មាន ដែលថតយកសកម្មភាព និងរូបភាពរបស់ពលរដ្ឋភៀសខ្លួន ជាបណ្តោះអាសន្ន ។

គួររំលឹកថា កាលពីថ្ងៃសុក្រកន្លងទៅនេះ លោក Ismail Ould Cheikh Ahmed បេសកជនពិសេស នៃអគ្គលេខាធិការអង្គការ សហប្រជាជាតិប្រចាំនៅយ៉េមិន បានថ្លែងថា លោកមានក្តីបារម្ភជាក្តៅចំពោះ របាយការណ៍ដែលបាន លើកឡើងថា ពលរដ្ឋជាច្រើនលាននាក់ ត្រូវចាកចេញពីប្រទេស ដោយសារតែសង្គ្រាម ផ្ទៃក្នុងបានកើតឡើង ។

លោកក៏បានជំរុញឲ្យ គ្រប់បក្សទាំងឡាយមេត្តា ចូលរួមរកដំណោះស្រាយឲ្យប្រសើរ ពោលគឺរកច្រកបញ្ចប់ នូវភ្លើងសង្គ្រាមមួយនេះ ។ ការលើកឡើងរបស់បេសកជន ពិសេសរូបនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ ស្តីអំពីបញ្ហារបស់យ៉េមិន នៅទីក្រុងហ្សេណែវ ៕

សង្រ្គាមស៊ីវិល​នៅ​យ៉េមិន ​ពលរដ្ឋ ២,៥លាននាក់ បង្ខំចិត្ត​ចាកចេញ​រកកន្លែង​សុវត្ថិភាព​

សង្រ្គាមស៊ីវិល​នៅ​យ៉េមិន ​ពលរដ្ឋ ២,៥លាននាក់ បង្ខំចិត្ត​ចាកចេញ​រកកន្លែង​សុវត្ថិភាព​