ខ្មាន់កាំភ្លើង​បាញ់​នារី​ម្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី សង្ស័យ​ជា​រឿង​ស្នេហា​ត្រីកោណ

រាជធានី​ភ្នំពេញ ៖ ករណី​បាញ់ប្រហារ​នារី​ម្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា អាច​បណ្ដាល​មក​ពី​រឿង​ស្នេហា​ត្រីកោណ ព្រោះ​ទាំង​នារី​រង​គ្រោះ និង​ក្រុម​គ្រួសារ​​បាន​ព្យាយាម​លាក់​ព័ត៌មាន​មិន​ឲ្យ​សមត្ថកិច្ច និង​អ្នកកាសែត​ដឹង​អ្វី​ទាំងអស់​សូ​ម្បី​តែ​បន្តិច គ្រាន់តែ​ព្រលយ​ពាក្យ​ថា ដឹង​ថា​អ្នក​ណា​ជា​អ្នក​បាញ់​ហើយ​ប៉ុណ្ណោះ ម្យ៉ាងវិញទៀត​ប្តី​នារី​រង​គ្រោះជា​ជនជាតិ​វៀតណាម​មាន​ប្រពន្ធដើម​ជា​ជនជាតិ​វៀតណាម​ដូច​គ្នា​រស់នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ​ទៀត​ផង ។

ប្រភព​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ នារី​រង​គ្រោះ​ឈ្មោះ ចិន្តា អាយុ​៣៣​ឆ្នាំ មុខរបរ​លក់ដូរ មាន​ប្តី​ឈ្មោះ លី នី អាយុ​៤៧​ឆ្នាំ ជា​ជនជាតិ​វៀតណាម ជា​អ្នកទិញ​ក្រណាត់​នៅ​រោងចក្រ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​ជា​ប្តី​មាន​ប្រពន្ធដើម​ជា​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ ហើយ​ជា​ញឹកញាប់​ស្ត្រី​ជា​ប្រពន្ធដើម​និង​នារី​រង​គ្រោះជា​ប្រពន្ធចុង​តែងតែ​ឈ្លោះ​គ្នា​តាម​ទូរស័ព្ទ​ទៀត​ផង ។

សូម​បញ្ជាក់​ថា ខ្មាន់កាំភ្លើង​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​មក​បាញ់ប្រហារ​នារី​ម្នាក់​ជា​ច្រើន​គ្រាប់​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ធ្នូ ២០១៥ នៅ​ក្នុង​បុរី​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ខ្មាន់កាំភ្លើង​ម្នាក់​ពាក់​អាវធំ​ពី​ក្រៅ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​ដល់​ហើយ​ដក​កាំភ្លើង​បាញ់ប្រហារ​ទៅ​លើ​នារី​រង​គ្រោះ​ដែល​កំពុង​អង្គុយ​លេង​មុខ​ផ្ទះ​ជាមួយ​បងប្អូន​របស់​នាង​ជា​ច្រើន​គ្រាប់ រួច​ជិះ​គេចខ្លួន​បាត់ ។

ប្រភព​ពី​សមត្ថកិច្ច​​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ ដោយ​ត្រូវ​គ្រាប់​ចំនួន​២​គ្រាប់ គឺ​កំភួនដៃ​ឆ្វេង​១​គ្រាប់ និង​កំភួនជើង​ឆ្វេង​១​គ្រាប់​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕

Kry Vaneth Eric6 years old

Posted by Liberty International School on Sunday, December 13, 2015