សិល្បៈ​លើ​គ្រែ ៧ យ៉ាង ចងចិត្ត​ប្តី

​រឿង​សុភមង្គល​នៃ​ជីវិត​គូ​មិនមែន​ស្ថិតនៅលើ​ភាពស្មោះត្រង់​តែ​ម្យ៉ាង​នោះទេ សិល្បៈ​លើ​គ្រែ​ក៏​ជា​ចំណែក​មួយ​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​ដើម្បី​ធានា​និរន្តរភាព​នៃ​សុភមង្គល ។ ដូច្នេះ​ដើម្បី​ចងចិត្ត​បុរស​ជា​គូស្នេហ៍​ឱ្យ​នឹក​ឃើញតែ​អ្នក​ម្នាក់​គត់​នៅពេល​ឡើងលើ​គ្រែ​យើង​សូម​ជូន វិធី ៧ ចំណុច​ដែល​អាចជួយ​អ្នក​បាន​ដូចខាងក្រោម ។​

១ – បង្កើត​បរិយាកាស
​មិនចាំបាច់​រង់ចាំ​បរិយាយ​កាស​រ៉ូ​មែន​ទិ​ក​ទើប​អាច​ដំណើរការ​រឿង​លើ​គ្រែ​នោះទេ ព្រោះ​អ្នក​ក៏​អាចបង្កើត បរិយាកាស​ពិសេស​ដែល​អ្នក​ចង់បាន​ដោយ​ខ្លួនឯង​បានដែរ ដូចជា​យក​ឈុត​គេង​ណា​ស្តើងៗ​មើល​ធ្លុះ​ដល់​សាច់​មក​ស្លៀក​ដើម្បី​ភ្ញោ​ច​ដាស់​អារម្មណ៍​គេ​ឱ្យ​ស្រើបស្រាល ឈានទៅដល់​រាត្រី​មួយ​ដ៏​សែន​ពុះកញ្ជ្រោល​រោលរាល​ជាមួយគ្នា ។​

សិល្បៈ​លើ​គ្រែ ៧ យ៉ាង ចងចិត្ត​ប្តី

២ – ក្បាច់​ដ៏​សែន​ផ្អែម​ស្រទន់​
​បបូរមាត់​តូច​ទន់​ក្រហម​ប្រឿងៗ​ដូច​ក្លែប​ក្រូច​របស់​អ្នកនេះ​ហើយ​ដែល​អាច​ដាស់​សំឡេង​គូស្នេហ៍​ឱ្យ​ថ្ងូរ​រហ៊ឹះ​បាន​ដោយ​អ្នក​គ្រាន់តែ​ពង្រាយ​ស្នាម​ថើប​តាម​ផ្នែក​ផ្សេងៗ​លើ​រាងកាយ​គេ រាប់​តាំងពី​គល់​ក ដើមទ្រូង ថើប​បង្ហូ​ស​ចុះ​មកដល់​ក្បាល ពោះ​ដើម្បី​ដាស់​អារម្មណ៍​គេ​ឱ្យ​រំជើបរំជួល​ស្រើបស្រាល​ទ្រាំលែងបាន ។​

សិល្បៈ​លើ​គ្រែ ៧ យ៉ាង ចងចិត្ត​ប្តី

៣ – ដំណើរ​ស្រៀវ​ស្រើប​ប្លែក​«​ថ្មី​»
​ការទទួល​អារម្មណ៍​ប្លែក​ថ្មី​នឹង​ធ្វើឱ្យ​ដំណើរការ​សិច​មិនចេះ​ធុញទ្រាន់ ។ ដូច្នេះ​បន្ទាប់ពី​គេ​កំពុងតែ​ជក់​ស្លុង​អា​រ​ម្មណ៍​ចំពោះ​ការ​ថើប​ដ៏​សែន​ផ្អែម​ស្រទន់​ដែល​អ្នក​បំពេញ​ឱ្យគេ​នោះ អ្នក​អាច​ប្តូរ​មក​ខាំ​ញេញ​គេ​តិចៗ ដើម្បី បង្កើត​ភាព​ស្រៀវ​ស្រើប ប្លែក ថ្មី​ឱ្យគេ រំភើប និង ភ្ញាក់ផ្អើល​ខ្លះ ។​

សិល្បៈ​លើ​គ្រែ ៧ យ៉ាង ចងចិត្ត​ប្តី

៤ – ក្បាច់​ពិសេស​
​ក្បាច់​សម្រាប់​ប្រើ​ក្នុងការ​រួមរ័ក​មាន​ច្រើនណាស់ ប៉ុន្តែ​រស​និយម​សិច​របស់​បុគ្គល​ម្នាក់ៗ​អាច​មិន​ដូចគ្នា​ទេ រាប់ទាំង​ក្បាច់​ប្រយុទ្ធ​ផងដែរ ដោយ​អ្នកខ្លះ​ចូលចិត្ត​ក្បាច់​នេះ អ្នក​ខ្លះទៀត​ត្រូវ មាត់​ក្បាច់​នោះ​អី​អីចឹង​ទៅ ។ ដូច្នេះ​អ្នក​អាច​សាកល្បង​រក​ក្បាច់​រួមរ័ក​ណា​ដែល​ធ្វើឱ្យ​អ្នក និង គូស្នេហ៍​មាន​សេចក្តីសុខ​ស្រួល​ខ្លាំង​ឱ្យបាន​ពីរ​បី​ក្បាច់ ដើម្បី​ទុក​ប្រើ​ឆ្លាស់គ្នា​សាង​ក្តី​សុខ​ស្រួល​នា​រាត្រីកាល កុំឱ្យ​វា​ច្រំ​ដែលៗ ។ ពេល​មាន​សិច​ជាមួយគ្នា​ម្តងៗ កុំ​ភ្លេច​សង្កេត​មើលថា តើ​ក្បាច់​ណាមួយ​ដែល​ធ្វើឱ្យ​បុរស​ជា​គូរ​បស់​អ្នក​ទប់​នឹង​សំឡេង​ថ្ងូរ​មិនបាន ។​

សិល្បៈ​លើ​គ្រែ ៧ យ៉ាង ចងចិត្ត​ប្តី

៥ – ស្គាល់​ពី​ទីតាំង​សម្រើប​របស់គេ​
​អាចនិយាយបាន​ពេញៗ​មាត់​ថា អ្នក​អាច​បង្ក្រាប​បុរស​ជា​ដៃគូ​ឱ្យ​ទន់​លោង​ក្រោម​ក្បាច់​ដ៏​ប្រសប់​របស់​អ្នក​បាន​លុះត្រា​ណា​តែ​អ្នក​បាន​ស្គា​ល់ពី​ទីតាំង​សម្រើប​ក្នុង​ខ្លួន​របស់គេ​គ្មាន​សល់​កន្លែង ឬ កន្លុកកន្លៀត​ណា​ឡើយ ព្រោះ​បុរស​ម្នាក់ៗ​មាន​ចំណុច​ស្រៀវ​ស្រើប​អស់ទាំង​នេះ ខុសៗ​គ្នា ហើយ​ចំណុច​សម្រើប​នេះ​គឺជា​ចំណុច​ដែល​ធ្វើ​ឱ្យគេ​មាន​អារម្មណ៍ល្អ ស្រើបស្រាល​រហូត​ទាល់តែ​មិនអាច​បំភ្លេចបាន​នៅពេល​ត្រូវបាន​អ្នក​ភ្ញោ​ច​ឱ្យ​កម្រើក ។​

សិល្បៈ​លើ​គ្រែ ៧ យ៉ាង ចងចិត្ត​ប្តី

៦ – គ្រប់គ្រង​ដំណើរការ​សិច​យ៉ាង​ស្និទ្ធ​
​បុរសៗ​តែងតែ​ចូលចិត្ត​ធ្វើជា​អ្នកបញ្ជា​ក្បាលម៉ាស៊ីន ឬ ធ្វើជា​អ្នក​កាន់ចង្កូត ។ ជាងនេះទៅទៀត​បើ​និយាយ​ពី​រឿង​លើ​គ្រែ​ផង​នោះ គឺ​គេ​កាន់​តែមាន​មោទកភាព ប៉ុន្តែ​យើង​ជា​ស្រី​ក៏​មិនត្រូវ​សុខចិត្ត​ធ្វើជា​អ្នក ដែល​ត្រូវគេ​បញ្ជា​គ្រប់ពេលវេលា​នោះទេ ។ ដូច្នេះ​អ្នក​ត្រូវ​ប្រើ​ពាក្យសម្តី​ផ្អែមល្ហែម​របស់​អ្នក​ឱ្យគេ​ធ្វើតាម​គ្រប់យ៉ាង​នូវ​អ្វីដែល​អ្នក​ចង់បាន​ចង់​ឱ្យគេ​បំពេញ​ឱ្យ​ដោយ​មិន​ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ថា អ្នកជា​អ្នក​កាន់ចង្កូត ។​

សិល្បៈ​លើ​គ្រែ ៧ យ៉ាង ចងចិត្ត​ប្តី

៧ – ធ្វើខ្លួន​គួរឱ្យ​ស្រឡាញ់​ក្នុង​
​រង្វង់​ដៃ​គេ​នៅពេល​បញ្ចប់​ដំណើរការ​សិច​
​នៅពេល​ដំណើរការ​សិច​ពុះកញ្ជ្រោល​មួយ​កំពុងតែ​ធ្វើដំណើរ​មកដល់​ដំណាក់កាល​ចុងក្រោយ មិនត្រូវ​បណ្តោយឱ្យ​សិច​បញ្ចប់​ទៅដោយ​សោះកក្រោះ​គ្មាន​ភាព​ល្អូកល្អិន​ជាដាច់ខាត ។ កុំ​រវល់​តែ​គេង​រង់ចាំ​រង្វង់​ដៃ​ឱប​ដ៏​កក់ក្តៅ​ពី​គេ​តែ​ម្ខាង​ឱ្យសោះ ពោលគឺ​អ្នក​គួរតែ​ងាក​ទៅ​ឱបរឹត​គេ​ឱ្យ​ខ្លួនប្រាណ​អ្នក​បាន​ផ្អឹប​ជាប់​នឹង​ខ្លួនប្រាណ​គេ ដើម្បី​បន្ថែម​ក្តី​ស្រឡាញ់​ឱ្យ​ពេញ​ក្នុង​បេះដូង ៕
​  សិល្បៈ​លើ​គ្រែ ៧ យ៉ាង ចងចិត្ត​ប្តី