ប្រធាន​គណៈកម្មការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នឹង​ត្រូវ​ផ្លាស់​ប្តូរ​នៅ​ថ្ងៃស្អែក

ខេត្តបន្ទាយមានជ័យ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ ២០១៥​ស្អែក​នេះ លោក អាន វណ្ណៈ ប្រធាន​គណៈកម្មការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នឹង​ត្រូវ​ផ្លាស់​ទទួល​ភារកិច្ច​ដើម​វិញ គឺជា​នាយក​ទីចាត់ការ​រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ ដោយ​ជំនួស​មក​វិញ​ដោយ​លោក វួ​ច អូន ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​សាលា​ខេត្តបន្ទាយមានជ័យ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​សាលា​ខេត្តបន្ទាយមានជ័យ ។

ប្រភព​ព័​ត៌​បានដឹង​ទៀត​ថា ខេត្តបន្ទាយមានជ័យ​នឹង​បន្ត​ផ្លាស់​ប្តូរ​ប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ខេត្ត​បន្ត​ទៀត ដោយ​គ្រាន់​​តែ​ដឹង​ថា ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​នឹង​ទទួល​ភារកិច្ច​ទៅ​ខេត្តកំពង់ធំ ឯ​ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ថ្មី​នឹង​មក​ពី​ខេត្តឧត្តរមានជ័យ ៕

Kry Vaneth Eric6 years old

Posted by Liberty International School on Sunday, December 13, 2015