ចាន់ វឌ្ឍនាកា ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ក្នុង​ពាន​អន្តរជាតិ Toyota Mekong Club

ចាន់ វឌ្ឍនាកា ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ក្នុង​ពាន​អន្តរជាតិ Toyota Mekong Club

តារា​ឆ្នើម​ជម្រើស​ជាតិ​កម្ពុជា​ និង​បឹងកេត​អង្គរ​ ចាន់ វឌ្ឍនាកា​ បានក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ (Most Valuable Player)​ប្រចាំ​​​ព្រឹត្តិការណ៍​អន្តរជាតិ​ Toyota Mekong Club Championship 2015 បន្ទាប់​ពី​រូប​គេ​បាន​បង្ហាញ​ខ្លួន​៤​ប្រកួត​ពេញ​ឲ្យ​បឹងកេត​អង្គរ​ និង​រក​គ្រាប់​បាល់​បាន​ចំនួន​៥​គ្រាប់។

 

ចាន់ វឌ្ឍនាកា ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ក្នុង​ពាន​អន្តរជាតិ Toyota Mekong Club

 

ការ​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​ប្រចាំ​តំបន់​ទន្លេ​មេគង្គ​ Toyota Mekong Club Championship ប្រចាំ​ឆ្នាំ​​​២០១៥​នេះ​ តារា​ឆ្នើម​វ័យ​២១​ឆ្នាំ​ ចាន់ វឌ្ឍនាកា​ ស៊ុត​បញ្ចូល​ទី​បាន​៥​គ្រាប់​គឺ​២​គ្រាប់​ស៊ុត​បញ្ចូល​ទី​របស់​ក្រុម​ជើង​ឯក​ឡាវ​ Lao Toyota និង​៣​គ្រាប់​ទៀត​ស៊ុត​បញ្ចូល​ទី​របស់​ក្រុម​ជើង​ឯក​វៀតណាម​ Becamex Binh Doung ​ដើម្បី​ឈ្នះ​​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥​នេះ ហើយ​ជា​​ពាន​រង្វាន់​អន្តរជាតិ​លើក​ដំបូងក្នុង​​ជីវិត​បាល់ទាត់​របស់​​គេ។ ការ​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​នេះ​ វឌ្ឍនាកា​ ទទួក​បាន​​ប្រាក់​រង្វាន់​៣​ពាន់​ដុល្លារ​អាមេរិក​​៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​