​«ផ្សាំ»​មុខ​ដែល​រង​ការ​ឆេះ​រលាក របស់​អ្នក​លត់​អគ្គិភ័យ​មួយរូប


អ្នកលត់អគ្គិភ័យ ដែលមានផ្ទៃមុខរបស់លោក ត្រូវបានឆេះរលាកទាំងស្រុង នៅក្នុងកិច្ច​អន្តរាគមន៍ ពន្លត់​អគ្គិភ័យ កាល​ពី​ពេល​កន្លង​មក​នោះ បានទទួលនៅពេលនេះ នូវការ«ផ្សាំ»មុខ យ៉ាងពិសេសមួយ ពីសំណាក់​ក្រុម​គ្រូពេទ្យ ក្នុង​ក្រុង​ញ៉ូយក។
​«ផ្សាំ»​មុខ​ដែល​រង​ការ​ឆេះ​រលាក របស់​អ្នក​លត់​អគ្គិភ័យ​មួយរូប

រង្វង់មុខលោក ប៉ាទ្រិក នៅមុន និងក្រោយការវះកាត់ ដោយការ«ផ្សាំ»មុខ​ ពីអ្នកដទៃ។ (រូបថតទ្វីសធើរ)

កាលពីខែសីហាកន្លងទៅ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យ ញ៉ូយក បានធ្វើការផ្សាំមុខ ឲ្យទៅបុរសអ្នកលត់​អគ្គិភ័យ​មួយរូប ដោយប្រើពេលដល់ទៅ២៦ម៉ោង។ ជាការផ្សាំដំបូងគេ ដែលមិនដែលបានធ្វើ ពីមុនមកឡើយ។ លោក ប៉ាទ្រិក ហាដីសុន (Patrick Hardison) អ្នកលត់អគ្គិភ័យស្ម័គ្រចិត្ត ដែលមានអាយុ៤១ឆ្នាំ បាន​រង​ការ​ឆេះ​ខ្លួន ជាពិសេសឆេះមុខទាំងស្រុង នៅពេលដែលលោក បានធ្វើអន្តរគមន៍ជួយពន្លត់អគ្គិភ័យ ដែល​ឆេះ​ក្នុង​អាគារ​​រស់​នៅ​មួយ​កន្លែង។

បើនិយាយសរុបទាំងអស់ មនុស្សចំនួនដល់ទៅជាង១៥០នាក់ បានចូលរួមខ្នះខ្នែង ក្នុងយុទ្ធនាការ«ផ្សាំមុខ» របស់អតីតអ្នកលត់អគ្គិភ័យរូបនេះ។ បន្ទាប់ពីការវះកាត់រួច លោក ប៉ាទ្រិក មានមុខមាត់ថ្មី ដែលជារបស់​យុវជន​ម្នាក់ ឈ្មោះ ដេវិដ រ៉ដ័បូង (David Rodebaugh) អតីតអ្នកប្រដាល់ម្នាក់ ក្នុងទីក្រុងញ៉ូយក អាយុ២៦ឆ្នាំ ដែលបានស្លាប់ ក្នុងគ្រោះថ្នាក់ជិះកង់មួយយ៉ាងធ្ងន់ធ្ងរ។ មុខមាត់ទាំងស្រុង របស់យុវជន ដេវិដ ត្រូវ​បាន​យក​មក​ប៉ះប៉ូវ នៅលើមុខរបស់លោក ប៉ាទ្រិក ដែលរងការឆេះរលាកខ្ទេចខ្ទី។

» ពីឆ្វេងមកស្ដាំ - លោក ដេវិដ រ៉ដ័បូង នៅមុនមរណភាព និងលោក ប៉ាទ្រិក នៅមុនការឆេះមុខ៖

​«ផ្សាំ»​មុខ​ដែល​រង​ការ​ឆេះ​រលាក របស់​អ្នក​លត់​អគ្គិភ័យ​មួយរូប

លោកវេជ្ជបណ្ឌិត អេឌូអាដូ រ៉ូឌីហ្គេស៍ (Eduardo Rodiguez) ជំនាញខាងវះកាត់ប្ដូរសម្ផស្ស ដែលជា​អ្នក​ទទួល​ខុសត្រូវ ទៅលើការ«ផ្សាំមុខ»មួយនេះ បានអះអាងថា លោក ប៉ាទ្រិក អាចព្រិចត្របកភ្នែកបាន ហើយក៏អាច​គេង​លក់ ដោយបិតភ្នែកទាំងស្រុងដែរ។ ការផ្សាំមុខនេះ បានចាំផ្ដើមធ្វើពីដំបូង ដោយអាកាត់ យកផ្នែក​ខាង​មុខ​ទាំងស្រុង រហូតមកដល់ស្បែកក្បាល ផ្នៃកខាងក្រោយរបស់យុវជន ដេវិដ រ៉ដ័បូង ហើយយកមកគ្រប​ពី​លើ​ក្បាល របស់លោក ប៉ាទ្រិក ដែលត្រូវបានអាកាត់ស្បែកចាស់ ចោលចេញ។ ការយកមុខមនុស្សមួយ មក​គ្រប​ពីលើក្បាលមនុស្សម្នាក់ថ្មីនេះ ត្រូវបានធ្វើឡើង ដោយដាក់ភ្ជាប់នូវគ្រប់ចំណុច ដែលទាក់ទងគ្នាទាំង​អស់ ក្នុងនោះមានដូចជាឆ្អឹង សាច់ដុំថ្ពាល់ ស្លឹកត្រជៀក បបូរមាត់ ច្រមុះ ត្របកភ្នែក និងគ្រប់សរសៃជាដើម។

» ការវះកាត់ ត្រូវបានធ្វើជាច្រើនដំណាក់កាល៖

​«ផ្សាំ»​មុខ​ដែល​រង​ការ​ឆេះ​រលាក របស់​អ្នក​លត់​អគ្គិភ័យ​មួយរូប

ការវះកាត់ដែលមានតម្លៃ ប្រមាណ១លានដុល្លារនេះ បានទទួលនូវភាពជោគជ័យទាំងស្រុង។ អតីត​អ្នកលត់​អគ្គិភ័យ លោក ប៉ាទ្រិក ហាដឹសុន បានត្រឡប់មករស់រាន មានជីវិតដូចធម្មតា សឹងតែទាំងស្រុងឡើងវិញ ជា​មួយ​នឹងក្រុមគ្រួសារ ជាពិសេសជាមួយនឹងកូនៗ របស់លោក។ លោកថែមទាំងបានចេញទៅទិញទំនិញ នៅ​តាម​ហាងនានានោត ដោយគ្មាននរណាម្នាក់ ចាប់អារម្មណថា មុខរបស់លោកមានរូបរាង ដោយ​«ការផ្សាំ»​នោះ​ទៀត​ផង៕

» របាយការណ៍ជាវីដេអូ ទាក់ទងនឹងយុទ្ធនាការ«ផ្សាំស្បែកមុខមនុស្ស»៖

-------------