ភេរវករគ្រោង វាយប្រហារ ឥណ្ឌូនេស៊ី នៅថ្ងៃបុណ្យចូលថ្មី ប៉ុន្តែត្រូវបរាជ័យ មនុស្សប្រាំនាក់ត្រូវចាប់ខ្លួន

ចាកាតា៖ គម្រោង នៃការវាយប្រហារ ពីសំណាក់ភេរវករ ត្រូវបរាជ័យ បន្ទាប់ពីប៉ូលីស ចាប់បានជនសង្ស័យប្រាំនាក់ ពាក់ព័ន្ធគម្រោងវាយប្រហារ ដោយការបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុង ចាកាតា ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី នេះបើយោងតាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥នេះ។
ក្នុងអំឡុងនៃការវាយឆ្មក់ ក្នុងទីក្រុងមួយចំនួននៅកោះ Java កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍កន្លងទៅនេះ ប៉ូលីសចាប់បានមនុស្សប្រាំនាក់ ដែលជាបណ្តាញនៃពួកជ្រុលនិយម ព្រមទាំងរឹបអូសបានសារធាតុគីមី ឧបករណ៍ពិសោធន៍ និងទង់ជាតិរបស់ពួកឧទ្ទាម រដ្ឋឥស្លាមមួយចំនួនថែមទៀតផង។

ប៉ូលីសបានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងប្រាំនាក់ មានម្នាក់ជាគ្រូបង្រៀនឈ្មោះ Asep Urip វ័យ៣១ឆ្នាំ និងម្នាក់ទៀតជាកូន សិស្សមានឈ្មោះថា Zaenal ដែលមានវ័យ៣៥ឆ្នាំ ដែលប៉ូលីសបញ្ជាក់ថា ជាអ្នកស្ម័គ្រចិត្តក្នុងការ បំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៦ នៅប្រទេស ឥណ្ឌូនេស៊ី។

សូមជម្រាបថា ប្រទេស ឥណ្ឌូនេស៊ី ជាប្រទេសមួយដែលពួក ម៉ូស្លីមច្រើនជាងគេលើពិភពលោក ហើយធ្លាប់រងការវាយប្រហារ ដោយគ្រាប់បែកជាច្រើនលើក ច្រើនសារផងដែរ ពីសំណាក់ពួកឥស្លាមជ្រុលនិយម ក្នុងរវាងឆ្នាំ២០០០ដល់២០០៩កន្លងទៅនេះ៕

ភេរវករគ្រោង វាយប្រហារ ឥណ្ឌូនេស៊ី នៅថ្ងៃបុណ្យចូលថ្មី ប៉ុន្តែត្រូវបរាជ័យ មនុស្សប្រាំនាក់ត្រូវចាប់ខ្លួន