មក​ពី​ហូប​ការ​ រេ​ចង្កូតរថយន្ត​បុក​ទ្រូងផ្លូវ​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​ ​របួសធ្ងន់​-ស្រាល​៦​នាក់

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូ​រ៉ូ​ឡា​១​គ្រឿង​បាន​រេ​ចង្កូត​​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ រួច​ខ្ទាត​រថយន្ត​ទៅ​ប៉ះ​ម៉ូតូ​សង់​ប៊ិ​ច​១​គ្រឿង​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ ស្រាល​៥​នាក់ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៥ ចំណុច​ទល់មុខ​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់ ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ។

តាម​សម្តី​ស្រី​ម្នាក់​ដែល​ជិះ​ក្នុង​រថយន្ត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​បាន​ចេញពី​ហូប​ការ បងប្អូន​នៅ​ខេត្តព្រៃវែង​ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​នៅ​ម្តុំ​រោងចក្រ​៦​ជាន់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​មាន​គ្នា​៥​នាក់ ប្រុស​៤​នាក់ ស្រី​ម្នាក់ បាន​ជិះ​ក្នុង​រថយន្ត កូ​រ៉ូ​ឡា ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2G-5109 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន និង​ស្រវឹង​តិចតួច​ដែរ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​ទ្រូងផ្លូវ វៀច​អស់​១​កង់ និង​បណ្តាល​ឲ្យ​រថយន្ត​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​ប៊ិ​ច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BL-0897 ដែល​ជិះ​ស្រប​ទិស​គ្នា បណ្តាល​ខ្ទេច​ផ្នែក​ខាង​មុខ និង​ម្ចាស់​គ្រេចដៃ​ខាងឆ្វេង របួសស្រាល ត្រូវ​បាន​ដឹក​តាម​ម៉ូតូ​ទៅ​ពិនិត្យ​នៅ​មន្ទី​ពេទ្យ​រុ​ស្សី ចំណែក​រថយន្ត ខ្ទេច​មុខ​១​ចំហៀង​ផ្នែក​ខាងឆ្វេង និង​បុរស​ម្នាក់​ដែល​ជិះ​នៅ​បាំង​ខាងក្រោយ​រង​របួស​រយះ​ក្បាល​ខាង​មុខ​ធ្ងន់ធ្ងរ​ ត្រូវ​ដឹក​តាម​ម៉ូតូ​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​រុ​ស្សី ចំណែក​៤​នាក់​ទៀត​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ រថយន្ត និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយតាម​ច្បាប់​​នៅ​ពេល​ក្រោយ ៕

Kry Vaneth Eric6 years old

Posted by Liberty International School on Sunday, December 13, 2015